បណ្តាញសង្គម

អ្នកគាំទ្ររបស់ លឹម តិចម៉េង ប្រមូលគ្នាបរិច្ចាកថវិកាមួយចំនួន ដើម្បីលើកស្ទួយ ក្រុមយុវវជនល្ខោនខោល

អ្នកគាំទ្រមួយក្រុម របស់តារាចម្រៀងមាឌល្អិត និងជាម្ចាស់ពាន Cambodian Idol រដូវកាលទី៤ លឹម តិចម៉េង ប្រមូលគ្នាបានថវិកាមួយចំនួន បរិច្ចាកជូនក្រុមយុវវជនល្ខោនខោល និងរបាំបុរាណជំនានថ្មី ដើម្បីជាការលើកស្ទួយវប្បធម៌ដ៏ល្អផូផង់របស់កម្ពុជា។

ដោយក្ដីស្រឡាញ់ និងចូលរួមដើម្បីវប្បធម៌ខ្មែរ នៅប៉ុន្មានម៉ោងមុន ទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រុមសិល្បៈយុវវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី បានបង្ហោះថ្លែងអំណរគុណដល់យុវវជនមួយ ក្រុមដែលជាអ្នកគាំទ្ររបស់ លឹម តិចម៉េង បានចូលរួមថវិកា ៧០ ដុល្លារ ជូនដល់ក្រុមសិល្បៈ យុវវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី ដើម្បីបន្តជួយលើកស្ទួយវប្បធម៌កម្ពុជា។ ក្នុងនោះក្រុមអ្នកគាំទ្រ លឹម តិចម៉េង ធីមប្រយុទ្ធ ថែមទាំងបានសម្ដែងការអរគុណដល់ ក្រុមសិល្បៈ យុវវ ជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី ដែលខិតខំប្រឹងប្រែងដើម្បីកម្ពុជា៕

ដកស្រង់ពី៖ Sabay