បណ្តាញសង្គម

ស៊ីន ជេននី ចាប់អាជីពសម្ដែងបានយ៉ាងល្អក្នុងពេលដ៏ខ្លីបែបនេះ ក៏ព្រោះតែ ស៊ីន យូប៊ីន

ស៊ីន ជេននី ដែលជាប្អូនស្រីបង្កើតរបស់តារាសម្ដែង ស៊ីន យូប៊ីន

បានបង្ហាញលទ្ធភាពដែលខ្លួនអាចក្ដាប់បានតួអង្គសំខាន់ក្នុងរឿង“លួចស្នេហ៍គូដណ្ដឹង"ដែលជាខ្សែភាពយន្ដភាគដំបូងរបស់ខ្លួន ហើយអាចឈរនៅមុខកាម៉េរាថតស្ពតពាណិជ្ជកម្មល្បីៗបានដោយងាយ បើទោះបីជាកញ្ញាទើបប្រឡូកក្នុងអាជីពនេះក្ដី។

ទើបមានវ័យ២០ឆ្នាំស៊ីនជេននីនិយាយថាក្រៅពីការសិក្សាឆ្នាំទី១ផ្នែកគូរប្លង់កញ្ញាក៏ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈកាលពីចុងឆ្នាំ២០២១ តាមរយៈការថតស្ពតពាណិជ្ជកម្ម និងថតMV។

ការរលាស់ខ្លួនពីសិស្សទៅជាតារាសម្ដែងដ៏មានប្រជាប្រិយយ៉ាងលឿនបែបនេះ ក៏មានការចង្អុលបង្ហាញបន្ថែមពីបងស្រីដែរ។ស៊ីន ជេននីមិនដឹងថាកញ្ញាត្រូវប្រើពេលល្បួងយកបេះដូងមហាជនប៉ុន្មានឆ្នាំទៀតទេទើបមានអ្នកគាំទ្រច្រើនហើយអ្នកសិល្បៈដូចគ្នាទទួលស្គាល់ពីសមត្ថភាពរបស់ខ្លួន។ ប៉ុន្ដែបងស្រីដែលជាអ្នកជំរុញលើកទឹកចិត្ដឲ្យកញ្ញាចាប់យកអាជីពនេះគឺគាត់នៅតែប្រាប់បទពិសោធន៍ថ្មីៗទាក់ទងនឹងការថតគ្រប់សាច់រឿង ហើយកញ្ញាក៏ខំប្រឹងខ្លួនឯងណាស់ដែរ។

ស៊ីនជេននី៖“ខ្ញុំតែងតែហាត់សម្ដែងម្នាក់ឯងនៅមុខកញ្ចក់ឃើញថាប្រសើរច្រើនហើយបានបងយូប៊ីននិងបងៗនៅក្នុងធីមជួយណែនាំថែម គឺទៅលឿនមែនទែន ទទួលស្គាល់ខ្លួនថាកើនលឿនមែនទែន”។

ទាក់ទងនឹងតារាសម្ដែងស្រីទើបរះថ្មីលើវិថីសិល្បៈនេះគេសង្កេតឃើញកញ្ញាស៊ីនយូប៊ីនដែលមហាជនទទួលស្គាល់ថាជាតារាស្រីសម្ដែងបែបតួអង្គស្លួត មនោសញ្ចេតនា បែបស៊ីអារម្មណ៍ តែងតែនាំប្អូនស្រីទៅចូលរួមស្ទើរគ្រប់កម្មវិធីសិល្បៈ។

នៅពីក្រោយអ្វីដែលយើងមើលឃើញនេះត្រូវបានប្អូនស្រីរបស់យូប៊ីនទម្លាយថានាងគឺជាបងស្រីជួយទាំងស្មារតីនិងបង្កើនសមត្ថភាពប្អូន

ស្រីរហូតមហាជនស្គាល់ច្រើន៕

 

 

 

ដកស្រង់ពី៖ Sabay