បណ្តាញសង្គម

សហរដ្ឋអាមេរិក មនុស្ស ១១,២៨៣នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៣នាក់ស្លាប់ ក្នុង១ថ្ងៃ (Video inside)

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ១១,២៨៣នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨៣នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១០០,២៥១,៣៥៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,១០២,៩១៥នាក់ និងជាសះស្បើយឡើងវិញសរុប ៩៧.៨លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕

 

ដកស្រង់ពី៖Fresh News