វិបត្ដិលេងតុងទីន បានធ្វើឲ្យអតីតមេតុងទីពីររូបដែលម្នាក់ជាតារាសម្ដែង និងម្នាក់ទៀតជាតារាចម្រៀង ធ្លាក់ក្នុងបំណុលតែរៀងៗខ្លួន។
ក្នុងពេលរលាស់ខ្លួនចេញពីបំណុលនេះ ម៉ូលីកា បានដៀលចំៗទៅ សឿ សុធារ៉ា ថាឆ្កួតលែងមានទំនួលខុសត្រូវសងបំណុលគេដូចខ្លួនទៀតហើយ។
ការប្រើពាក្យដែលមហាជនគិតថាមិនសមរម្យនេះ ក៏បានធ្វើឲ្យអ្នកសិល្បៈមួយចំនួនរង្កៀសចិត្ដដែរ។
ជាក់ស្ដែងអ្នកដឹកនាំសម្ដែងចាស់វស្សា គួច ខេវិន ហ៊ានចេញមុខរិះគន់ចំៗទៅលើ ម៉ូលីកា វិញដោយនិយាយថានាងទេដែលជាមនុស្សឆ្កួត។ លោកថា៖ “ឆ្កួត មានដំណើរឆ្កួត…ការពិតវាឆ្កួតខ្លួនវាតើ!"។
អ្នកដែលបានតាមដានដំណើររឿងនេះស្ទើរគ្រប់គ្នាបានយល់ ហើយគាំទ្រសម្ដីលោក គួច ខេវិន។
អ្នកខ្លះមិនត្រឹមតែគាំទ្រសម្ដីនេះទេ ថែមទាំងឆ្លៀតប្រើបណ្ដាញសង្គមរបស់ខ្លួន ដើម្បីLive និងComment ស្ដីបន្ទោសអតីតតារាចម្រៀងរ៉ុកដែលបច្ចុប្បន្នគេស្គាល់ថាជាមេតុងទីនដ៏ធំឈ្មោះ ម៉ូលីកា ដែលបានពាក្យមិនល្អលើ សឿ សុធារ៉ា ទៀតផង។
ក្រោយផ្ទុះការរិះគន់ខ្លាំងគេឃើញ ម៉ូលីកា បានចេញមុខសុំទោសមហាជនជាសាធារណៈ ហើយថែមទាំងទៅក្រាបសំពះសុំទោស សឿ សុធារ៉ា ដល់វត្ដទៀតផង។
ក្នុងពេលទៅសុំទោសនោះអ្នកនាង សឿ សុធារ៉ា បានទម្លាយថា ម៉ូលីកា បានជូនលុយនាងចំនួន ២៥ម៉ឺនរៀល និងទឹកត្រចៀកកាំមួយឡូ ហើយអ្នកនាងក៏មិនប្រកាន់ទោសអូសដំណើរអ្វីដែរ៕
ដកស្រង់ពី៖ Sabay