បណ្តាញសង្គម

កំពូលតារាចម្រៀង CL និងកំពូលតារាចម្រៀងជាច្រើនប្រចាំប្រទេសកម្ពុជា បានមករង្រួនឆាកក្នុងមហាព្រឹត្តិការណ៍ដ៏ធំ Vattanac វ All in Festival

ការប្រគំតន្ត្រីដ៏អស្ចារ្យ “VATTANAC វ ALL IN FESTIVAL” ដែលបានរៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានប្រព្រឹត្តិទៅយ៉ាងជោគជ័យ និងរីករាយ នៅជិតរង្វង់មូល នាងមច្ឆា បរិវេណ OCIC ក្នុងក្រុងភ្នំពេញនារាត្រីថ្ងៃសៅរ៍ ថ្ងៃទី២៦ថ្មីៗនេះ។

វត្តមានដ៏ភ្ញាក់ផ្អើលរបស់តារាចម្រៀងអន្តរជាតិ KPOP ក៏ដូចជាម្ចាស់បទ SPICY កញ្ញា CL បានធ្វើឲ្យកក្រើកឆាកនឹងការសម្តែងដ៏ប្លែកមិនធ្លាប់មានអមជាមួយសម្រែកហូរកញ្រ្ជៀវដោយមានវត្តមានទស្សនិកជនរាប់ម៉ឺននាក់ បើទោះបីជាមេឃបង្អុរភ្លៀងយ៉ាងណាក៏ដោយ។

ជាប្រវត្តិសាស្រ្តលើកដំបូងដែលអ្នកគាំទ្រមិនទៅណាឡើយ ពោលគឺស្រែករាំក្រោមដំណក់ទឹកភ្លៀង ជាមួយនឹង វត្តមានរបស់កំពូលតារាចម្រៀងជួរមុខក្នុងស្រុកជាច្រើនរូបទៀតដូចជា កញ្ញា មាស សុខសោភា ពូ ឃ្លាំង លោក នីកូ កញ្ញា រ៉ាប៊ី លោក G-Devith ព្រមទាំងអាយដលទាំង៤ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនគឺ អាយដល លឹម តិចម៉េង ស៊ឹមច័ន្ទពន្លឺ ថុល សុភិទិ និងនាង ដាវីន។

បន្ថែមពីនេះក៏មានការប្រគំតន្ត្រី EDM ពី DJ ដ៏ល្បីនិងស្រស់ស្អាត DJ AviDa ដើម្បីបន្តបទពិសោធន៍រាំសប្បាយ រហូតដល់ចប់កម្មវិធីផងដែរ។អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានមានប្រសាសន៍ក្នុងសន្និសីទកាសែតថា៖ «ពួកយើងរំភើបយ៉ាងខ្លាំង ដែលអាចមានឱកាសម្តងទៀត ក្នុងការអញ្ជើញកំពូលតារាចម្រៀងអន្តរជាតិដ៏ល្បីល្បាញមកសម្តែងនៅប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ “VATTANAC វ ALL IN FESTIVAL”។

សម្រាប់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ពួកយើងជឿជាក់ថា អាថ៍កំបាំងនៃជីវិត គឺជាភាពរីករាយ ដែលជាសុភមង្គលពិតរបស់មនុស្សគ្រប់រូប ហេតុនេះក្រុមការងារ វឌ្ឍនៈ ប៊្រូវើរី បាននិងកំពុងបំពេញបេសកម្មនាំមកនូវភាពរីករាយ និងកម្មវិធីកម្សាន្តដ៏អស្ចារ្យជូនដល់លោកអ្នក និងអតិថិជនរបស់វឌ្ឍនៈ ប៊្រូវើរី។

“VATTANAC វ ALL IN FESTIVAL”គឺជាមហាព្រឹត្តការណ៍ដ៏ធំបផុតមួយមិនធ្លាប់មានពីមុនមកដោយប្រមូលផ្តុំនិងសម្រិតសម្រាំងនូវគ្រប់យ៉ាងដែលល្អបំផុតតួយ៉ាងវត្ថមានកំពូលតារាKpopកំពូលតារាចម្រៀងជួរមុខក្នុងស្រុកនិងឆាកតន្រ្តីដ៏ធំបំពាក់ដោយបច្ចេកវិទ្យសម្លេងទំនើបមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជាហើយកម្មវិធីនេះនឹងបន្សល់ទុកនូវអនុស្សាវរីយ៍ដល់អ្នកទាំងអស់គ្នា។

“VATTANAC វ ALL IN FESTIVAL” នឹងក្លាយទៅជាព្រឹត្តការណ៍ដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំជាប្រចាំឆ្នាំ»។

យើងដឹងថាអតិថិជនដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលរួមមាន Vattanac Premium Beer, Dragon Premium Dark Beer, Krud Pilsner Beer ក៏ដូចជាភេសជ្ជៈប៉ូវកំលាំងគ្រុឌ មានការផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងតន្ត្រីទាំងចម្រៀងជាតិ និងអន្តរជាតិ។

អាស្រ័យហេតុនេះទើបយើងខិតខំបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រីជាច្រើនកន្លងមកមានដូចជា Krud Idol Concert, និងតន្រ្តីទេសចរណ៍តាមបណ្តាខេត្ត Krud Idol Tour Concert ទូទាំងប្រទេសកម្ពុជាដោយផ្តល់នូវភាពសប្បាយរីករាយនិងការចាប់រង្វាន់ជាច្រើន។ ដូចតាមការសន្យាយើងបាននាំយកមហាព្រឹត្តិការណ៍ដ៏អស្ចារ្យ “VATTANAC វ ALL IN FESTIVAL” ចូលរួមសម្តែងដោយតារាចម្រៀងអន្តរជាតិ CL ដែលជាព្រឹត្តិការណ៍ប្រត្តិសាស្រ្តមួយ និងការចងចាំដ៏ល្អរបស់យើងទាំងអស់គ្នា៕

ដកស្រង់ពី៖ Sabay