បណ្តាញសង្គម

Elon Musk ថាចង់ដាល់ Kanye West កណ្ដាលមុខ ដោយសារគ្រឺតនឹងសម្ដីដ៏ហួសចិត្ត

Elon Musk បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល នៅពេលបោះពាក្យសម្ដីថាខ្លួនចង់ដាល់មុខ Kanye West។ ថៅកែថ្មីរបស់ Twitter រូបនេះបានចូលរួមក្នុងកម្មវិធីផ្សាយផ្ទាល់ Q& A លើ Twitter Space កាលពីថ្ងៃទី០៣ ខែធ្នូ កន្លងទៅ ដោយបានឆ្លើយនូវសំណួរជាច្រើន។

 

ជាក់ស្ដែង កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នា២០២២ គេហទំព័រទ្រឹស្ដីសមគំនិតស្តាំនិយមរបស់សហរដ្ឋអាមេរិកគឺ Infowars បានចុះផ្សាយបទសម្ភាសន៍មួយដែលម្ចាស់កម្មវិធី Alex Jones ធ្វើឡើងជាមួយតារារ៉េប Kanye West ដោយបានកោតសរសើរអ្នកនយោបាយមួយរូបគឺលោក Adolf Hitler ហើយច្រានចោលថា Holocaust (កាបូជាដោយភ្លើង) បានកើតឡើង មិនមែនដោយសារ Adolf Hitler ជាអ្នកសម្លាប់ជនជាតិជ្វីសចំនួន ៦លាននាក់ នោះទេ។

Elon Musk បានប្រាប់ថា អ្នកដែលបានស្ដាប់សំណួរចម្លើយ កាលពីថ្ងៃសៅរ៍ថា៖ «ខ្ញុំផ្ទាល់ ពិតជាចង់ដាល់មុខ Kanye ណាស់ ព្រោះពិតជាញុះញង់ឲ្យខ្ញុំមានទំនោរទៅរកអំពើហិង្សា អ៊ីចឹងវាមិនល្អទាល់តែសោះ»។

លោក Musk បន្តថា៖ «ខ្ញុំគិតថា វាសំខាន់ណាស់ដែលមនុស្សគ្រប់គ្នាដឹងថា នេះគឺជាការសម្រេចចិត្តរបស់ខ្ញុំ។ ចំណុចខ្លះ អ្នកត្រូវតែនិយាយពីអ្វីដែលជាការញុះញង់ឲ្យមានអំពើហិង្សា ព្រោះវាផ្ទុយនឹងច្បាប់របស់សហរដ្ឋអាមេរិក»។

ជាការពិត ពាក្យសម្ស្ដីចេញជាសាធារណៈ របស់ Kanye West បាននាំលោក ឲ្យប្រឈមមុខនឹងរលកនៃការធ្វើពហិការដ៏ធំបំផុតក្នុងអាជីពការងារ ដូចជាត្រូវបានដកហូតតំណែងមហាសេដ្ឋីលុយដុំ ដោយទស្សនាវដ្ដី Forbes កាលពីថ្ងៃទី ២៥ ខែតុលា ម៉ាកយីហោធំៗជាច្រើនបានលុបចោលកិច្ចសន្យាផ្សាយពាណិជ្ជកម្មដូចជា Adidas, GAP ជាដើម។

គ្រប់យ៉ាងដែលបានកើតឡើង គឺដោយសារតែចលនាប្រកាន់ពូជសាសន៍របស់លោក។នៅក្នុងបទសម្ភាសន៍មួយនៅលើ Timcast IRL, Kanye West បានបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។

លោកបាននិយាយថា លោកជំពាក់រដ្ឋាភិបាលសហព័ន្ធប្រហែល ៥០ លានដុល្លារ ក្នុងពន្ធ និង ៧៥ លានដុល្លារ នៅក្នុងគណនីធនាគារចំនួនបួនដែលជាប់គាំង៕

ដកស្រង់ពី៖ Sabay