បណ្តាញសង្គម

1Byte មានអ្វីពិសេសជាច្រើនផ្តល់ជូនអតិថិជនជាកាដូមុនដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី

ភ្នំពេញ៖ បើគិតដល់ពេលនេះ 1Byte បានដំណើរការនៅក្នុងប្រទេសកម្ពុជាបានមួយឆ្នាំហើយ ហើយក៏ទទួលបានជោគជ័យហួសពីការរំពឹងទុក។ សូមអរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងមានទំនុកចិត្តក្នុងការប្រើប្រាស់សេវាកម្មរបស់ 1Byte ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

សូមបញ្ជាក់ថា 1Byte ជាក្រុមហ៊ុនផ្តល់សេវាកម្ម Cloud Computing និង Web Hosting ឈានមុខគេនៅប្រទេសកម្ពុជាមានផ្តល់ជូននូវសេវាកម្មដ៏ល្អបំផុតលំដាប់ពិភពលោកជាច្រើនដូចជា Cloud Server, Cloud Hosting, Shared Hosting, Domain, SMS Brandname, AWS partner និង DCMA Ignored Hosting ជាដើមជាមួយនឹងតម្លៃដ៏សមរម្យជាទីបំផុត។ កាន់តែពិសេសមុនដាច់ឆ្នាំចាស់ឈានចូលឆ្នាំថ្មី 1Byte មានអ្វីពិសេសៗជាច្រើនជាកាដូជូនដល់អតិថិជនជាទីស្រលាញ់របស់ខ្លួនដូចជា៖

● ការបង្វិលកងដើម្បីមានឱកាសទទួលបានរង្វាន់ជាទឹកប្រាក់ចាប់ពី $1 ដល់ $200 ដើម្បីអបអរការប្រកួតបាល់ទាល់ WorldCup2022 ក៏ដូចជាការដឹងគុណដល់អតិថិជនចាស់និងលើកទឹកចិត្តអតិថិជនថ្មីឱ្យងាកមកប្រើប្រាស់សេវាកម្មរបស់1Byte។ ចុចទីនេះដើម្បីទទួលបានព័ត៌មានលម្អិត៖ https://bit.ly/3GV2hZw

● ផ្តល់ជូននូវការប្រើប្រាស់ CLOUD SERVER, CLOUD HOSTING និងសេវាកម្ម SHARED HOSTING ដោយមិនគិតថ្លៃរយៈពេល 30ថ្ងៃ សម្រាប់ World Cup 2022 and Christmas 2022 ។ ចុចទីនេះដើម្បីទទួលបានព័ត៌មានលម្អិត៖ https://bit.ly/3it6Lfw

● ទទួលបាន Domain និងការប្រើប្រាស់ FREE ចំនួន២ខែពេញដោយគ្រាន់តែធ្វើការចុះ ឈ្មោះប្រើសេវា Hosting ក្នុងអំឡុងពេល World Cup 2022 and Christmas 2022’s Mega Sale!

ចុចទីនេះដើម្បីទទួលបានព័ត៌មានលម្អិត៖ https://bit.ly/3VnSH5B បន្ថែមលើសពីនេះ1Byte បានរៀបចំកម្មវិធីចែករង្វាន់ជាមួកសុវត្ថិភាព, អាវភ្លៀង និងខិត្តប័ណ្ណនៅតាមបណ្តាមហាវិទ្យាល័យមួយចំនួនដើម្បីផ្សព្វផ្សាយពីសេវាកម្មរបស់ខ្លួនក៏ដូចជាផ្តល់ឱកាសការងារពេញម៉ោង និងក្រៅម៉ោងជូនដល់និស្សិតៗ ដែលមានចំណាប់អារម្មណ៍ក្នុងការមក បម្រើការងារជាមួយ 1Byte ក្នុងនាមជាអ្នកហាត់ការនៅផ្នែក IT ឬបម្រើការងារក្នុងផ្នែកទីផ្សារ ផ្នែកលក់តាមអនឡាញឬលក់ដោយផ្ទាល់។

បុគ្គលិកទាំងអស់របស់ 1Byte តែងទទួលបាននូវការផ្តល់តម្លៃការលើកទឹកចិត្តការផ្តល់ជូននូវផលប្រយោជន៍នានា និងការបណ្តុះបណ្តាលជាហូរហែសំដៅធ្វើយ៉ាងណាឱ្យបុគ្គលិកទាំងអស់ រីករាយនឹងបរិយាកាសការងារស្រលាញ់ការងារ ហើយសមត្ថភាពការងារក៏កាន់តែកើនឡើងដើម្បីអាចផ្តល់ជូននូវសេវាកាន់តែល្អប្រសើរជូនអតិថិជន។ 1Byte ប្តេជ្ញាថា នឹងរឹតតែបង្កើនគុណភាពសេវាកម្មរបស់ខ្លួនហើយសង្ឃឹមថា អតិថិជនចាស់នឹងនៅតែបន្តគាំទ្រនិងប្រើប្រាស់សេវាកម្មរបស់ខ្លួនព្រមទាំងអាចទទួលបានអតិថិជនថ្មីកាន់តែច្រើនឡើងៗនៅក្នុងឆ្នាំថ្មីខាងមុខ។សូមអរគុណឆ្នាំចាស់និងស្វាគមន៍ឆ្នាំថ្មី!សូមឱ្យអ្វីៗកាន់តែល្អប្រសើរ! 1Byte នឹងបន្តធ្វើជាដៃគូដ៏ល្អរបស់អតិថិជនទាំងអស់ដើម្បីការរីកចម្រើនក្នុងអាជីវកម្ម និងការងាររួមគ្នា!

ដកស្រង់ពី៖Sabay