បណ្តាញសង្គម

ញ៉ែម សំអូន អស់​អី​ថ្លែង​រឿងភរិយា​​រត់​ចោល

ទំនាស់ក្នុងគ្រួសារ លោក ញ៉ែម សំអូន ដែលចុងក្រោយត្រូវ យ៉ាន លីនដា ជាភរិយាឡើងយន្តហោះ ទៅអូស្ត្រាលីចោលបាត់ ប្រមាណ២ខែហើយនោះ បន្តស្ថិតនៅក្នុង សភាពស្ងប់ស្ងាត់ បន្ទាប់ពីភាគីខាងប្រុសប្រាប់ថា លោកលែងមានអ្វី ត្រូវនិយាយហើយ។


ញ៉ែម សំអូន ឆ្លើយដូច្នេះ បន្ទាប់ពីក្រុមអ្នក សារព័ត៌មានជាច្រើន បានជជីកសួរ រកការវិវត្តនៃដំណើរ រឿងរបស់ពួកគេ ព្រោះបន្ទាប់ពីកើត រឿងហើយទៅដល់ អូស្ត្រាលី យ៉ាន លីនដា ព្រលយថានឹងប្ដឹងលែងលះ។ ឯភាគីខាង ប្រុសនេះវិញ ក្រោយពីបរាជ័យ ក្នុងការសុំទោស ចំពោះកំហុសរបស់ខ្លួន ដែលជ្រុលបង្ក ហិង្សាលើភរិយា និងរឿងរ៉ាវផ្សេងៗទៀតនោះ ក៏នៅតែបន្ត ការងារនៅស្រុកខ្មែរមិនខ្ចីទៅ តាមភរិយាឡើយ។

ជុំវិញសាច់រឿងទាំងនេះ យ៉ែម សំអូន និយាយយ៉ាងខ្លី ជាមួយសារព័ត៌មាន នាឱកាសនោះថា ” ខ្ញុំសូមមិននិយាយ អ្វីទាំងអស់ ខ្ញុំគិតថា ខ្ញុំបានធ្វើអ្វី គ្រប់គ្រាន់អស់ហើយ ខ្ញុំរង់ចាំតែ ពេលវេលាប៉ុណ្ណោះដែលអាចបញ្ជាក់បាន”។ នៅពេលក្រុម អ្នកសារព័ត៌មាន បន្តសួរបញ្ជាក់ថា តើចំណងស្នេហ៍ របស់លោកអាច វិលរកសភាព ដើមវិញទេ? តារាប្រុសដែល ចាប់ផ្ដើមល្បីឈ្មោះ តាមរយៈបទ “ចំប៉ាប៉ោយប៉ែត” រូបនេះ លើកឡើងថា បើលោកឆ្លើយថា អាចវិញមកវិញ ហាក់បីដូចជា លោកច្បាស់ក្នុងចិត្តពេក។

ដូចនេះហើយ លោកបានត្រឹម ស្នើឲ្យទស្សនិកជន រង់ចាំតាមដាន ទាំងអស់គ្នាប៉ុណ្ណោះ។ លោក ញែម សំអូន ត្រូវបាន អ្នកនាង យ៉ាន លីនដា ចោទថាមានទំនាក់ទំនង ស្នេហាជាមួយ តារាប្រុសក្មេងម្នាក់ដែលស្ថិត ក្នុងក្រុមបង្ហាញម៉ូដ cambodia supermodel ប៉ុន្តែរហូតមក ទល់ពេលនេះ តារាប្រុសម្នាក់នោះ នៅមិនទានវែកមុខ ឃើញនៅឡើយទេ។ ជាមួយគ្នានោះដែរ លោកក៏ត្រូវបានភរិយាដដែលនោះចោទថា បានប្រើអំពើហិង្សា ធ្វើឲ្យនាងមាន របួសលើរាងកាយ ទើបជាហេតុធ្វើឲ្យនាងអស់ការស៊ូទ្រាំ ហើយចេញទៅ អូស្ត្រាលីជួបជុំ គ្រួសារនៅទីនោះ។

ថ្មីៗនេះផងដែរ អ្នកនាង យ៉ាន លីនដា បានផ្ដល់បទសម្ភាសន៍ ដល់បណ្ដាញសារព័ត៌មាន ក្នុងស្រុកមួយចំនួនថា បានឲ្យមេធាវី ដាក់ពាក្យបណ្ដឹងលែងលះ ជាមួយលោក ញ៉ែម សំអូន ទៅតុលាការ រួចរាល់អស់ហើយ រង់ចាំ តុលាការកោះ ហៅតែប៉ុណ្ណោះ៕

 

ដកស្រង់ពី៖ Sabay