បណ្តាញសង្គម

Magnum ចូលរួមក្នុងការបំផុសគំនិតឌីហ្សាញដ៏អស្ចារ្យនៅក្នុងកម្មវិធី Phnom Penh Designers Week 2022

ការ៉េម Magnum បានចូលរួមក្នុងការបំផុសគំនិតឌីហ្សាញដ៏អស្ចារ្យនៅក្នុងកម្មវិធី Phnom Penh Designers Week 2022 ជាមួយម៉ូតសម្លៀកបំពាក់៥ឈុត កាលពីថ្ងៃទី ០២ និង ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ នៅ ក្នុងផ្សារទំនើបអូឡាំព្យា ដែលមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ តារាល្បីៗក្នុងស្រុក ព្រមទាំងមហាជនជាច្រើន ដែលចូលចិត្តវិស័យហ្វេសសិន។

 

ព្រឹត្តិការណ៍ដ៏ឱឡារិកនេះ បានលើកយកឈុត Men Wears និង Women Wears ដ៏ប្លែកស៊ីវិល័យជាច្រើនឈុត ដែលជាស្នាដៃយ៉ាងផ្ចិតផ្ចង់ និង ត្រូវបានច្នៃឡើងដោយ Designer ល្បីៗទាំងក្នុង និង ក្រៅស្រុក មកបង្ហាញនៅលើឆាក ដោយម៉ូឌែលស្រស់ស្អាត សង្ហាជាច្រើនរូប។

ឈុត Collection សម្លៀកបំពាក់ទាំងនេះដែរ ក៏ត្រូវបានបំផុសគំនិតឡើង ដោយប្រ៊េនល្បីៗជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងនោះ ប្រ៊េនការ៉េមដ៏ល្បីMagnum ក៏បានចូលរួមក្នុងការបំផុសគំនិតក្នុងការច្នៃម៉ូដមកបង្ហាញក្នុង PPDW លើកនេះផងដែរ។

Magnum បានបំផុសគំនិតរបស់ខ្លួនជាឈុតយ៉ាងស្រស់ស្អាត ពោរពេញទៅដោយការច្នៃប្រឌិតខ្ពស់ចំនួន៥ ឈុត យកមកបង្ហាញនៅលើឆាក ដែលក្នុងនោះ មានឈុតមួយដែល Magnum បានច្នៃឡើងជាពិសេស និង ត្រូវបានគ្រងដោយតារាម៉ូឌែល និង តារាសម្តែង នៅ គីមមួយ ។

តារាម៉ូឌែល និង តារាសម្តែង នៅ គីមមួយ បានទម្លាយឱ្យដឹងពីអារម្មណ៍របស់ខ្លួននៅក្នុងកម្មវិធីដ៏អស្ចារ្យនេះផងដែរថា កញ្ញាពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានមានវត្តមាននៅក្នុងកម្មវិធីនេះ ជាពិសេស គឺបានគ្រងឈុតរបស់ Magnum នេះ។

កញ្ញាបន្តទៀតថា ឈុតមួយនេះ ពិតជាពិសេស ព្រោះក្រៅពីមានសាច់ក្រណាត់ងាយស្រួលពាក់ហើយ ថែមទាំងមានភាពប្រណិតស្រស់ស្អាត មានអំណាច ពោរពេញដោយភាពច្នៃប្រឌិត មើលទៅទាក់ភ្នែកតែម្តង។

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ ឈុតដ៏ប្រណិតពិសេស ១ ឈុត របស់ Magnum គឺជាស្នាដៃរបស់អ្នកច្នៃម៉ូដវ័យក្មេង Kong Label by Da Mo ។

លោក Da Mo បានប្រឡូកនៅវិស័យឌីហ្សាញនេះ រយៈពេល ៤ ឆ្នាំមកហើយ ពោលគឺ បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកឌីហ្សាញ តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។

លោកបានបញ្ជាក់ឱ្យដឹងថា លោកបានចូលរួម PPDW ជារៀងរាល់ឆ្នាំ ព្រោះតែចង់បង្ហាញពីខ្លួនឯង និង ស្នាដៃការឌីហ្សាញរបស់ខ្លួនទៅកាន់មហាជន ក៏ដូចជាចង់ឱ្យមហាជនដឹងថា ប្រទេសយើង ក៏មានប្រ៊េនសម្លៀកបំពាក់ក្នុងស្រុក ដែលជា Collection ទាន់សម័យស៊ីវិល័យស្អាតៗ មិនចាញ់ប្រទេសជិតខាងប៉ុន្មាននោះទេ។សម្រាប់ Collection របស់ Magnum មួយនេះ គឺជាការបំផុសគំនិត កើតឡើងចេញចំណង់ចំណូលចិត្ត នៃការស្លៀកពាក់របស់លោកផ្ទាល់ ដែលមានទាំងស្ទីលបែប Masculine និង Feminine រួមជាមួយនឹង Texture រូបរាង នៃការផ្សំរបស់ការ៉េម ដែលមានជាពណ៌យ៉ាងស្រស់ស្អាតជាដើម។

លើសពីនេះទៀត លោកក៏បានបន្ថែមឱ្យដឹងថា លោកពិតជាចូលចិត្តរសជាតិការ៉េម និង គុណភាពរបស់ Magnum ណាស់៕

ដកស្រង់ពី៖ Sabay