បណ្តាញសង្គម

ជាប់ឈ្មោះពោះម៉ាយ ៣ ឆ្នាំ ពេលនេះ Song Joong Ki មាន​សង្សារថ្មីជាផ្លូវការហើយ

នៅថ្ងៃទី ២៦ ខែធ្នូ ផលិតកម្ម HighZium Studio របស់តារាសម្ដែង Song Joong Ki បានចេញមុខទទួលស្គាល់ការពិតថា តារាប្រុសរូបនេះ កំពុងទាក់ទងគ្នាជាមួយនឹងនារីជនជាតិអង់គ្លេសម្នាក់។

ព្រឹកព្រលឹមថ្ងៃនេះ មានសេចក្ដីរាយការណ៍មកថា តារាសម្ដែង Song Joong Ki បានណែនាំខ្លួនមិត្តស្រីរបស់ខ្លួនទៅកាន់ក្រុមការងារ នៅឯសន្និសីទកាសែតមួយ ដែលត្រូវបានរៀបចំ កាលពីថ្ងៃទី០៧ ខែធ្នូ ក្នុងប្រទេសសឹង្ហបុរី។ ក៏មានការបង្ហាញឲ្យដឹងដែរថា មិត្តស្រីរបស់ Joong Ki មិនមែនជាតារាទេ ហើយអ្នកទាំង ២ ស្គាល់គ្នា តាមរយៈមិត្តភ័ក្តិរៀងខ្លួនតាំងពីឆ្នាំមុន។

យ៉ាងណាក្ដី ទីភ្នាក់ងាររបស់ តារាប្រុសវ័យ ៣៧ ឆ្នាំរូបនេះបានស្នើ សុំកុំឲ្យមានការស្មានទុកដោយគ្មានមូលដ្ឋានច្បាស់លាស់លើសពីនេះ ព្រោះពួកគេអាចបញ្ជាក់បានតែស្ថានភាពទំនាក់ទំនងរបស់សាមីខ្លួន នៅត្រង់ចំណុចនេះប៉ុណ្ណោះ៕

ដកស្រង់ពី៖ Sabay