បណ្តាញសង្គម

ទប់ចិត្តមិនបាន ខាត់ វៃហាំង បញ្ចេញ Trailer កម្មវិធីថ្មី បើកទំព័រមុខដើមឆ្នាំ ២០២៣

កាលពីយប់ថ្ងៃទី ២ ដើមឆ្នាំ ២០២៣ នេះ កម្មវិធី “សាកថ្មជីវិត” ដែលដឹកនាំផលិត និងជាពិធីករប្រុសខ្លួនឯងផ្ទាល់ លោក ខាត់ វៃហាំង បានបញ្ចេញ Trailer ជាផ្លូវការហើយនៅលើទំព័រហ្វេសប៊ុកផ្លូវការ “សាកថ្មជីវិត”។

មហាជន ជាពិសេសបណ្ដាលអ្នកគាំទ្របង្ហាញមតិ និងអារម្មណ៍ពិតជារំភើបយ៉ាងខ្លាំងបន្ទាប់ពីបានទស្សនា Trailer ១នាទី ៣០វិនាទី ថាពិតជាកម្មវិធីដែលនាំមកនូវអារម្មណ៍ថ្មីប្លែកសន្លាង ស្រស់ស្រាយជា មួយធម្មជាតិ ជាពិសេសបានស្គាល់ពីតំបន់ទេសចរណ៍លាក់ខ្លួនជាច្រើនតំបន់នៅក្នុងងប្រទេសកម្ពុជា ដែលអ្នកមួយចំនួនមិនធ្លាប់បានដឹង មិនធ្លាប់បានទៅដល់ ឱ្យបានស្គាល់រសជាតិថ្មីតាមរយៈកម្មវិធី “សាកថ្មជីវិត”។

បើក្រឡេកទៅមើលប្លង់ថត មួួយប្លង់ទៅមួយប្លង់ពីតជាស្អាត ច្បាស់ត្រជាក់ភ្នែក ធ្វើឱ្យគ្រប់គ្នាមាន អារម្មណ៍ ប្រៀបដូចជាបានទៅកាន់ទីកន្លែងកម្សាន្ដទាំងនោះពិតៗតែម្ដង។ ក្នុងនោះមានមតិមួយចំនួន ពីអ្នកមានឥទ្ធិពលក្នុងភាពយន្ដកម្ពុជាលើកឡើងថា ប្លង់ថតសឹងតែស្អាតជាង ប្លង់ថតរឿងមួយចំនួនផង។

រម្លឹកផងដែរថា កម្មវិធី “សាកថ្មជីវិត” ជាកម្មវិធីកម្សាន្ដដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី ក្រសួងទេសចរណ៍ និងចាត់ទុកជាកម្មវិធីធំមួយ។ “សាកថ្មជីវិត” បានសម្រិតសម្រាំង ផ្ដិតយករូបភាព និងទស្សនីយភាបត្រជាក់ភ្នែក បច្ចេកកទេស និងទីតាំងស្អាតៗ ខុសៗគ្នា ដើម្បីផ្ដល់ជូននូវទស្សនីយ ភាពថ្មីដល់អ្នកគាំទ្រ។

ចក្ខុវិស័យរបស់កម្មវិធី “សាកថ្មជីវិត” គឺបង្ហាញអំពី “ថ្វីត្បិតពួកយើងមិនមែនជាមនុស្សយន្ដ ដែលត្រូវ ការថាមពល តែយើងមានរាងកាយដែលត្រូវថ្នាក់ថ្នម ផ្លូេះចិត្តដែលត្រូវការការព្យាបាលដោយអារម្មណ៍ វាពិតជាត្រូវការ សាកថ្មឱ្យជីវិត មួយនេះ”៕

 

ដកស្រង់ពី៖ Sabay