បណ្តាញសង្គម

ពេជ្រ វត្ដីសារ៉ាវឌ្ឍី ផ្ដើមធ្វើសកម្មភាពមនុស្សធម៌ ក្រោយត្រឡប់ពីប្រកួតលើឆាកអន្ដរជាតិ

ក្រោយពីស្ពាយភាពជោគជ័យក្នុងនាមជាបេក្ខនារីជាប់លំដាប់រងទី៥ ក្នុងកម្មវិធី Miss Grand International នៅប្រទេសឥណ្ឌូណេស៊ី ទើបត្រឡប់មកដល់ប្រទេសកម្ពុជាវិញនាដើមខែមករា ឆ្នាំ២០២៣ នេះ ពេជ្រ វត្ដីសារ៉ាវឌ្ឍី ចាប់ផ្ដើមធ្វើសកម្មភាពមនុស្សធម៌នៅក្នុងប្រទេស។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់អតីត Miss Grand Cambodia 2022 ឲ្យដឹងថា ពេលនេះកញ្ញាមានឱកាសបន្ដិចបន្ដួច ដើម្បីបង្កើតមូលនិធិសប្បុរសធម៌ជួយដល់សង្គម តាមរយៈការចែករំលែកក្ដីស្រឡាញ់ និងភាពរីករាយជាមួយក្មេងៗសិស្សសាលា។ ពេជ្រ វត្ដីសារ៉ាវឌ្ឍី ក៏អំពាវនាវឲ្យមានការចូលរួមពីសប្បុរសជនទូទៅ ជាពិសេសអ្នកគាំទ្ររបស់ខ្លួនផងដែរ ដោយបានដាក់លេខ និងឈ្មោះគណនីធនាគារសម្រាប់សកម្មភាពចូលរួមបរិច្ចាគ។

តាមគម្រោង កញ្ញា នឹងចុះចែកសម្ភារៈសិក្សា និងញ៉ាំអាហារជុំគ្នាជាមួយក្មេងៗសិស្សសាលាជាច្រើននាក់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ប៉ុន្ដែកញ្ញាមិនទាន់បានបញ្ជាក់នៅសាលាមួយណានៅឡើយទេ៕

ដកស្រង់ពីៈSabay