បណ្តាញសង្គម

ទូកុងតឺន័រ និងគ្រឿងម៉ូតូ ត្រូវគេច្នៃ ជាកន្លែងជួបជុំ និងស្រស់ស្រូបអាហារ ពេលរាត្រី ដ៏រ៉ូម៉ែនតិចដំបូងគេ នៅកម្ពុជា

ភ្នំពេញ៖ Pub រាត្រី ដែលជាកន្លែង ជជែកកម្សាន្ត និងស្រស់ ស្រូប អាហារ ពេលរាត្រី ដ៏ថ្មីសន្លាង ក្នុងរាជធានី ភ្នំពេញ ធ្វើឡើងពី ទូកុងតឺន័រ និងគ្រឿងម៉ូតូ អមដោយការ រចនាម៉ូតផ្ទៃ ខាងក្នុងដូចលើដងវិថី នៃទីលាន ប្រណាំងម៉ូតូធំៗ នឹង ត្រូវបង្ហាញ វត្តមាននាអំឡុង ខែតុលា ខាងមុខនេះ ហើយ ជាមួយទុន វិនិយោគ មិនតិចជាង ៣០ម៉ឺនដុល្លារ ឡើយ ។

ព្រោះតែការ ចូលចិត្តនូវអ្វី ដែលថ្មីៗ ប្រើជីវិត Life Style បែបជាអ្នក ស៊ីវិល័យ ព្រមទាំងជា អ្នកចូលចិត្ត លេងម៉ូតូធំ ផងនោះ បានជំរុញឲ្យ លោក ធី ខេមរិន សម្រេច ចំណាយថវិកា យ៉ាងច្រើន ដើម្បី សាងសង់ជា Pub ពេលរាត្រី ដ៏រ៉ូ ម៉ែនតិចមួយ ដើម្បីជួយ រំសាយទុក្ខកង្វល់ ក៏ដូចជាភាព តប់ប្រមល់ របស់ប្រជាពលរដ្ឋខ្មែរ ពីការងារ និង របរចិញ្ចឹម ជីវិតប្រចាំថ្ងៃ ។

ម្ចាស់គំនិត ច្នៃប្រឌិតថ្មី ជ្រើសទូកុងតឺន័រ និងគ្រឿង ម៉ូតូមកធ្វើ ជាកន្លែងជួបជុំ និងស្រស់ស្រូប អាហារ ពេលរាត្រី លោក ធី ខេមរិន បានប្រាប់ ដោយការមើលឃើញ ពីតម្រូវការ របស់យុវវ័យ ក៏ដូចជាប្រ ជាពលរដ្ឋខ្មែរ ចូលចិត្តអ្វីដែលថ្មី និង ប្លែកនោះ រូបលោក បានសម្រេច យកទូកុងតឺន័រ និង គ្រឿងម៉ូតូ មកច្នៃប្រឌិត បញ្ចូលគ្នា ធ្វើជា Pub ពេលរាត្រី នេះឡើង ជាពិសេស Pub បែបនេះ មិនទាន់មានវត្តមាន នៅស្រុកខ្មែរ នៅឡើយ ។

Pub រាត្រីនេះ ត្រូវបានប្រសិទ្ធ នាមថា «K-Race Container Pub» K-Race Container Pub បានចាប់ផ្តើម ដំណើរការសាងសង់ បានជាង ២ខែមកហើយ ហើយអាចនឹង បញ្ចប់ការ សាងសង់ និងដាក់ឲ្យដំណើរ ការនៅអំឡុង ខែតុលា ឆ្នាំ២០១៥នេះ ។ នេះបើតាមការ បញ្ជាក់របស់ លោក ខេមរិន។ បើទោះបី K-Race Container Pub មិនទាន់បានបញ្ចប់ការ សាងសង់ យ៉ាងណាក្តី តើបើតាមការរៀបរាប់ពី ការតុប តែង និងរៀបចំ របស់ម្ចាស់ Pub វ័យក្មេងរូបនេះ គេអាចស្រម័យដល់ រូបរាង ដ៏ឡូយឆាយ ទាំងផ្ទៃខាងក្នុង និងខាង ក្រៅ Pub សាកសមការរស់ នៅក្នុងសង្គមមួយដ៏ស៊ីវិល័យ។

លោក ខេមរិន បានលើកបង្ហាញថា លោកនឹងកែច្នៃ Pub មួយនេះ ឲ្យដូចជា កុងតឺន័រពិតៗ ហើយផ្ទៃខាងក្នុង ត្រូវ បានរចនាឲ្យ ឃើញដូចជា នៅលើដងវិថី ដោយមាន ដើមឈើ ភ្លើង-ស្លាកសញ្ញាចរាចរណ៍ ដែលមើលទៅ ដូចជានៅ លើដងវិថីពិតៗ ។ សម្រាប់គ្រឿង សង្ហារឹមផ្សេងៗ ដែលតាំងនៅ ក្នុងអគារ ដូចជាសាឡុង តុ កៅអី ក៏នឹងត្រូវ រំលេច ជាមួយគ្រឿង របស់ម៉ូតូផងដែរ ។

បើតាមការ បញ្ជាក់របស់លោក ខេមរិន Pub ត្រូវសាងសង់ឡើង ដោយវិស្វករខ្មែរ បញ្ចប់ការសិក្សា នៅបរទេស ឈ្មោះ សំណាង។ ការសាងសង់ Pub ច្នៃចេញពី  ទូកុងតឺន័រនេះ បានជួបការលំបាកខ្លាំង ពោលទូកុងតឺន័រ នីមួយៗ ត្រូវយកមកកាត់ ពុះច្រៀក និងតភ្ជាប់ផ្គុំចូលគ្នា ។ ម្ចាស់ Pub កម្សាន្តរាត្រីនេះ បានសម្តែងការ រំពឹងទុកថា សម្រស់ នៃការ ច្នៃប្រឌិត អមដោយតន្រ្តីកំដរ (Band) ផង នោះ Pub របស់លោក នឹងជួយសម្រាល់នូវ ទុក្ខកង្វល់ ក៏ដូចជាភាព តានតឹង ជាមួយការងារ ពេញមួយថ្ងៃ របស់ប្រជា ពលរដ្ឋខ្មែរ ឲ្យបានស្រស់ស្រាយ សប្បាយចិត្ត ។

បើតាមលោក ខេមរិន វត្តមាន K-Race Container Pub បានកើតមានឡើង ក៏ដោយសារតែ រូបលោក បានមើល ឃើញពីរបត់ថ្មី នៃការរស់ នៅរបស់ ប្រជាពលរដ្ឋខ្មែរ ជាពិសេស យុវវ័យ បូករួមទាំងកត្តាជីវភាព ក៏ដូចសុខសន្តិភាព នៃប្រទេសជាតិ ផងដែរ ។

លោក ខេមរិន បានប្តេជ្ញា ប្រឹងប្រែងរចនា Pub របស់លោកឲ្យបានឡូយ ឆាយជាទីបំផុត ដើម្បីបម្រើអារម្មណ៍ អ្នក ចូលកម្សាន្តឲ្យ បានស្រស់ស្រាយ រំសាយអស់ទុក្ខកង្វល់ ហើយលោក ក៏រំពឹងទទួលបានការ ជួយគាំទ្រខ្ពស់ ពីប្រជា ពលរដ្ឋខ្មែរ និងមិត្តៗយុវវ័យ ទៅលើស្នាដៃថ្មី របស់លោក ។ សម្រាប់តម្លៃម្ហូប អាហារវិញ ត្រូវបានបញ្ជាក់ថា មានតម្លៃ សមរម្យអម ជាមួយសេវាកម្ម ដែលត្រូវបានសម្រិត សម្រាំង និង ផ្តោតការយកចិត្តទុកដាក់ខ្ពស់ ។  K-Race Container Pub មានទីតាំងស្ថិត នៅក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ តាមបណ្តោយ ផ្លូវលេខ៥៩ ជាប់ «ហាងឯករាជ្យកាត់ដេរ» ៕ 

 ដកស្រង់ពី៖ដើមអម្ពិល