បណ្តាញសង្គម

ឡូយមែន Youtuber ខ្មែរ​ម្នាក់ លិតបាន​ផ្ទះ​រាងដូចពេជ្រ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍

Youtuber ល្បីឈ្មោះម្នាក់របស់ខ្មែរ បានផ្ដួចផ្ដើមគំនិតសាងសង់ផ្ទះមួយដែលមានរចនាបថប្លែក គឺដូចពេជ្រមួយគ្រាប់ ទទួលបានការចាប់អារម្មណ៍ច្រើន។ នេះជាសមិទ្ធផលថ្មីមួយរបស់លោក ឃុត សុខា ជាម្ចាស់ឆាណែល “Survival Builder” ដែលធ្លាប់បានផលិតផ្ទះ ឬជម្រកមានរៀងប្លែកៗជាច្រើនរួចមកហើយដាក់លើយូធូប ដើម្បីរកប្រាក់ពីបណ្ដាញសង្គមដែលផ្ដោតលើមាតិកាប្រភេទវីដេអូនេះ។

តាមលោក ឃុត សុខា បានប្រាប់ថា សម្រាប់ថ្មីសាងសង់នៅក្នុងព្រៃនេះ លោកបានដឹកនាំក្រុមការងារធ្វើដោយផ្ទាល់ ដោយចំណាយពេលធ្វើរយៈពេលប្រមាណ ១ខែទើបរួចរាល់។ ចំពោះការចំណាយលើការសាងសង់វិញ ម្ចាស់ឆាណែល ដែលទើបទទួលបានប៊ូតុង "ពេជ្រ" រូបនេះ បញ្ជាក់ថា អស់ខ្ទង់ប្រមាណ ១៥០០ដុល្លារអាមេរិក។

ផ្ទះថ្មីមានរាងដូចគ្រាប់ពេជ្រ បាន និងកំពុងមានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គម ហើយប្រិយមិត្តជាច្រើនបានពោលសរសើរ។ ចំពោះម៉ូដរបស់ផ្ទះនេះ ដូចតែផ្ទះ ឬវីដេអូមុនៗដែរ លោក សុខា ប្រាប់ លោកជាអ្នកចេញម៉ូដដោយខ្លួនឯង និងដឹកនាំសាងសង់ដោយខ្លួនឯង។ លោក ឃុត សុខា គឺជា Youtuber ដំបូងគេនៅកម្ពុជាដែលទទួលបានប៊ូតុង "ពេជ្រ" ពីក្រុមហ៊ុន Youtube របស់សហរដ្ឋអាមេរិក។ មកទល់បច្ចុប្បន្ន ឆាណែលរបស់លោកមានឈ្មោះថា “Survival Builder” មានអ្នកចុច Subscribe ចំនួន 10,4M ហើយ៕

ដកស្រង់ពី៖Sabay