បណ្តាញសង្គម

ឡាន​អគ្គិសនី Lexus RZ មានតម្លៃទាបបំផុត​ក៏ ៦ម៉ឺនដុល្លារដែរ ចុះទម្រាំមកដល់ស្រុកយើង?

រថយន្តអគ្គិសនី Lexus RZ 450e 2023 ត្រូវបានក្រុមហ៊ុនបញ្ចេញតម្លៃហើយ គឺចាប់ពី ៥៩ ៦៥០ដុល្លារឡើងទៅសម្រាប់ទីផ្សារអាមេរិក។ តម្លៃនេះ សម្រាប់ option premium គឺរួមបញ្ចូលទាំងដំបូលកញ្ចក់ កង់រង្វង់ ១៨អ៊ីញ មុខងារគ្រប់គ្រងអាកាសធាតុ dual-zone មុខងារកម្តៅដៃចង្កូត និងអេក្រង់កម្សាន្តថាច់ស្រីន ១៤អ៊ីញដែលអាចភ្ជាប់ Apple CarPlay និង Android Auto។

បើបន្ថែមកញ្ចប់ ១៤៥០ដុល្លារទៀត នឹងទទួលបានអេក្រង់ Head-up display, ប្រព័ន្ធចូលចត និងសោឌីជីថល។ សម្រាប់រថយន្ត lexus RZ option Luxury មានតម្លៃ ៦៥ ១៥០ដុល្លារ គឺមានកង់រង្វង់ ២០អ៊ីញ, អំពូល ambient light ពណ៌ចម្រុះ មុខងារកម្តៅពូក និងប្រព័ន្ធសម្លេង Mark Levinson ជាមួយនឹង speaker ១៣គ្រាប់ជាដើម។ រថយន្ត Lexus RZ នេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ ផលិតបានកម្លាំងសរុប ៣១៣សេះ និងអាគុយទំហំ ៧១,៤គីឡូវ៉ាត់ម៉ោង ពេលសាកពេញម្តង អាចធ្វើដំណើរបានដល់ចម្ងាយជាង ៣៥០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា RZ ជារថយន្តអគ្គិសនីទី៣ ដែលត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹង e-TNGA បន្ទាប់ពី Toyota bZ4X និង Subaru Soltera៕

ដកស្រង់ពី៖Sabay