បណ្តាញសង្គម

លោក សេង មង្គល ដល់​ថ្នាក់​បំពាក់​ខ្សែក​ឲ្យ ទ្រី ដាណា លើ​ឆាក​ហើយ!

លោក សេង មង្គល និងជំទាវឧកញ៉ា ទ្រី ដាណា អ្នករកស៊ីលើក្នុងជំនួញអនឡាញ ត្រូវគេចាប់ផ្គូរផ្គងក្រោយពីពួកគេបានរួមគ្នាសម្ដែងវីដេអូចម្រៀង១បទរួមគ្នា។

ភាគីទាំងពីរនៅតែមិនបាននិយាយអ្វីឲ្យស៊ីជម្រៅរបស់ពួកគេ តែទន្ទឹមនឹងអ្វីៗនៅស្រពិចស្រពិល ថ្មីៗនេះ សេង មង្គល បានឈានទៅបំពាក់ខ្សែកឲ្យស្ត្រីជំនួញនៅចំពោះមហាជនយ៉ាងច្រើន។ រឿងរ៉ាវគួរចាប់អារម្មណ៍នេះ បានកើតឡើងក្នុងថ្ងៃដែលហាងពេជ្រ ទ្រី ដាណា ប្រកាសទូតសុច្ឆន្ទៈដល់ទៅ ៣នាក់ ក្នុងនោះមានលោក សេង មង្គល គូពេជ្រ សោភា-ឈឹម សក្កដា និងតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលវេលានោះ ពួកគេពាក់គ្រឿងអលង្ការជ្រែកខ្លួន មានតម្លៃសរុបដល់ទៅជិត ១០លានដុល្លារអាមេរិកឯណោះ។

ដំបូង មង្គល ដែលត្រូវឧកញ៉ា ទ្រី ដាណា ប្រកាសប្រាប់អ្នកគាំទ្រទៅថៃបាត់ហើយនោះ បានបង្ហាញខ្លួនលើឆាកដោយពាក់របាំងមុខ...បន្តិចមកក្រោយមក រូបគេក៏ដោះរបាំងមុខ ធ្វើឲ្យភាគីខាងស្រីស្រឡាំងកាំង និងភ្ញាក់ផ្អើល។ សកម្មភាពនោះ ប្រិយមិត្តយល់ថា ជាការសម្ដែង ប៉ុន្តែជំទាវ ទ្រី ដាណា និយាយហើយនិយាយទៀតថា ខ្លួនមិនបានដឹងនោះទេ។ ស្ត្រីជំនួញលើកឡើងថាទូតសុច្ឆន្ទៈផ្សេង អ្នកនាងដឹងមុនមែន ប៉ុន្តែករណី សេង មង្គលមួយជារឿងដោយឡែក។

"បង ពេជ្រ សោភា និងបងសុគន្ធកញ្ញា ខ្ញុំដឹងមែន តែ សេង មង្គល ខ្ញុំពិតជាអត់ដឹងមែន។ ក្នុងស្ថានភាពនេះ ជំទាវ ទ្រី ដាណា ថា ខាងប្រុសកុហកខ្លួន និងធ្វើជាខឹង….ដើម្បីដោះស្រាយស្ថានការណ៍នេះ មង្គល បានបំពាក់ខ្សែកពេជ្រ មួយខ្សែជូនខាងស្រី។ ខ្សែកនោះ មានបន្តោងជាចិញ្ចៀនពេជ្រ គឺជាអនុស្សាវរីយ៍របស់ពួកគេកាលសម្ដែងក្នុងវីដេអូចម្រៀងរួមគ្នាកាលពីឆ្នាំមុន៕

 

ដកស្រង់៖Sabay