បណ្តាញសង្គម

មកដឹង​ពីរបៀប​ស្នើសុំ​ឈ្មោះ Domain ជាតិ .kh តាម​ប្រព័ន្ធអនឡាញ​ សម្រាប់​បុគ្គល ក្រុមហ៊ុន និងគ្រឹះស្ថានសិក្សា

ឈ្មោះដែនជាតិ (Domain name) .kh ត្រូវបានរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធស្វ័យប្រវត្តិកម្មផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកស្នើសុំ ដែលជារូបវន្តបុគ្គល សហគ្រាសពាណិជ្ជកម្ម ក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន។

ប្រភេទឈ្មោះដែនជាតិនេះរួមមាន .kh, .com.kh, .net.kh, .org.kh ឬ .edu.kh។ ការប្រើប្រាស់ឈ្មោះដែនជាតិនេះ គឺជាមធ្យោបាយដើម្បីបង្កើតអត្តសញ្ញាណផ្លូវការរបស់រូបវ័ន្តបុគ្គល ឬនីតិបុគ្គល នៅក្នុងប្រព័ន្ធអ៊ីនធើណែត បង្កើនភាពជឿជាក់លើពាណិជ្ជនាមដល់អតិថិជន ឬដៃគូសហការ ជាពិសេសផ្តល់ភាពងាយស្រួលសម្រាប់ការស្វែងរកតាមប្រព័ន្ធអ៊ីនធើណែត។

យោងតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្ហាញថា ដើម្បីស្នើសុំប្រើប្រាស់ឈ្មោះដែនជាតិ .kh តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ សូមចូលទៅកាន់គេហទំព័រ www.domain.gov.kh និងអនុវត្តតាមជំហាននីមួយៗដែលតម្រូវ។ ចំពោះព័ត៌មានអំពីប្រភេទឈ្មោះដែនជាតិ របៀបនៃការស្នើសុំ ឯកសារភ្ជាប់ តម្លៃ និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងការស្នើសុំ សូមទាញយកសៀវភៅមគ្គុទេសក៍ http://www.mptc.gov.kh/domainnameguidebook 

ដកស្រង់ពី៖Sabay