បណ្តាញសង្គម

ព្រះមហាក្សត្រ ផ្ដល់គោរមងាថ្នាក់ជាតិជូនព្រឹទ្ធាចារ្យឆ្នើមៗ ៩រូប

ព្រឹទ្ធាចារ្យទាំង ៩រូប ដែលខ្លះចូលដល់វ័យជរាទៅហើយនោះ មានជំនាញច្បាស់លាស់ផ្នែកសិល្បៈបុរាណរៀងៗខ្លួន ហើយនៅមានសមត្ថភាពផ្ដល់ចំណេះដឹងដល់សិល្បករ-សិល្បការិនីជំនាន់ក្រោយ និងនៅអាចបញ្ចេញស្នាដៃឲ្យមហាជនបានទស្សនាទៀតផង

 

យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្ដល់គោរមងាថ្នាក់ជាតិជូនព្រឹទ្ធាចារ្យចំនួន ៩រូប។ សម្ដេចតេជោ ហ៊ុន សែន ត្រូវទទួលបន្ទុកអនុវត្ដព្រះរាជក្រឹត្យនេះឲ្យបានសម្រេច ក្រោយពីបានផ្ដល់គោរមងារដ៏ថ្លៃថ្លានេះ។

១/គរុនាដកា គិន យិន ជំនាញល្ខោនបុរាណវត្ដគៀនស្វាយក្រៅ។

២/ទេពហត្ថកោសល្យ ជា យុទ្ធា មានជំនាញចម្លាក់ប្រាក់។

៣/ចម្មកាភិរក្ស ជៀន សុផាន ជំនាញល្ខោនស្រមោលស្បែកធំ។

៥/នាដកីនិម្មិត ណាន សាម័យ របាំជនជាតិដើមភាគតិច។

 

៦/បោរាណាចារ្យ ប៊ិន វិន មានជំនាញអាចារ្យពិធីចូលម្លប់។

 

៧/ទេពសោភ័ណ ម៉ក់ ជាង មានជំនាញតម្បាញហូលពិតាន។

៨/ទេពវោហារ ឯល ពេជ មានជំនាញចាប៉ីដងវែង។

៩/ មហានាដគរុវិជ្ជា អ៊ឹម ស្រួន មានជំនាញល្ខោនខោលវត្ដស្វាយអណ្ដែត។

ដលស្រង់ពី៖ Sabay