បណ្តាញសង្គម

ទៅដល់កោះតាគាវ កុំភ្លេចទៅលេង ថ្មដំរីលាក់ខ្លួន ហើយសាកបទពិសោធថ្មី

កោះតាគៀវ ជាទីតាំងធម្មជាតិល្អបំផុតសម្រាប់ការសម្រាកកម្សាន្តជាមួយមនុស្សជាទីស្រឡាញ់ ក្រុមគ្រួសារ និងមិត្តភ័ក្ដិ។

ជាងនេះទៅទៀត កោះតាគៀវអំណោយផលសម្រាប់ការចុះមុជទឹកដើម្បីមើលផ្កាថ្មក្នុងសមុទ្រ ដើរក្នុងព្រៃ ហែលទឹកកម្សាន្តលេង និងសកម្មភាពក្នុងសមុទ្រជាច្រើនផ្សេងទៀត។ ធនធានធម្មជាតិដ៏អស្ចារ្យ បានរំលេចសម្រស់ពេញទៅដោយភាពអស្ចារ្យជាច្រើននៅលើកោះមួយនេះ និងគួរជាទីចាប់អារម្មណ៍ដែលភ្ញៀវទេសចរមិនគួរមិនរំលង។ ក្នុងចំណោមទីតាំងដ៏ស្រស់ស្អាតទាំងនោះ ថ្មដំរី ក៏ជាកន្លែងពិសេស ដែលទេសចរគួរទៅឃើញ និងស្គាល់។

អ្នកដែលបានទៅដល់កន្លែងនេះ តែងសាកល្បងក្នុងការបង្កើតបទពិសោធថ្មី ដោយលោតពីលើថ្ម ហើយក្នុងនោះភាគច្រើនគឺជាជនជាតិបរទេស។ ផ្ទាំងថ្មនេះដែរ ប្រសិនអ្នកផ្ដោតសម្លឹងឲ្យយកចិត្តទុកដាក់ អ្នកនឹងបានឃើញរូបរាងដូចទៅនឹងសត្វដំរី ដែលឈរចំហៀង។ ទេសភាពមួយនេះ នឹងធ្វើឲ្យអ្នករំភើបនៅពេលបានឃើញផ្ទាល់។

ទស្សនាវីដេអូខាងក្រោម៖

 

ដកស្រង់ពី៖  Sabay