បណ្តាញសង្គម

ដឹងតែផ្អើលហើយ! YG ថាគ្រប់យ៉ាងសម្រាប់ Jisoo គឺត្រៀមពិសេស សូម្បីចំណាយក៏ច្រើនមិនធ្លាប់មាន

មានព័ត៌មានបញ្ជាក់មកថា ពេលនេះ Jisoo (BLACKPINK) កំពុងមមាញឹកក្នុងការថតវីដេអូបទចម្រៀងទោលដោយស្ងាត់ស្ងៀមបំផុត ហើយ ផលិតកម្មYG ក៏បានលើកឡើងដែរថាការផលិតពេលនេះ គឺចំណាយទុនអស់ច្រើនមិនធ្លាប់មានពីមុន។

ស្ថិតក្នុងសេចក្ដីថ្លែងការណ៍ទៅកាន់សារព័ត៌មាន Newsen ផលិតកម្ម YG បានលើកឡើងថា៖ «វីដេអូបទចម្រៀងរបស់ Jisoo ត្រូវបានថតនៅក្រៅប្រទេស ដោយស្ងាត់ស្ងៀមបំផុត។ ពួកយើងបានដាក់ទុនលើការចំណាយចំពោះការផលិតច្រើនបំផុត មិនធ្លាប់មានក្នុងចំណោមវីដេអូបទចម្រៀងរបស់ BLACKPINK ដូច្នេះសូមរង់ចាំតាមដានទាំងអស់គ្នា»។

ប្រការនេះពិតជាបានបញ្ជាក់ថា Jisoo ពិតជាប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើឲ្យពាក្យសន្យាជាមួយនឹងអ្នកគាំទ្ររបស់នាងក្លាយជាការ ពិត។ ទោះបីជារវល់ខ្លាំងនឹងការដើរប្រគំតន្ត្រីទូទាំងពិភពលោក ក៏នាងឆ្លៀតពេលទាល់តែបានដើម្បីថតបទចម្រៀងថ្មីនេះដែរ៕

ដកស្រង់ពី៖Sabay