បណ្តាញសង្គម

សម្រាប់អ្នកចូលចិត្តខាង Fashion ​ត្រូវ​ចែកឲ្យច្បាស់នូវភាពខុសគ្នារវាង Sustainable Fashion និង Fast Fashion

ទោះជាយ៉ាងណា ក៏នៅតែមានកត្តាមួយចំនួន ដែលបង្ហាញថាវាមានលក្ខណៈខុសប្លែកពីគ្នា ត្រង់ Sustainable Fashion

ពុំសូវទទួលបានការចាប់អារម្មណ៍ច្រើនទេពីប្រជាជននៅកម្ពុជា ដោយសារតែតម្លៃរបស់វាខ្ពស់ ពោលគឺមានតេអ្នកមានជីវភាពធូរធារប៉ុណ្ណោះដែលហ៊ានចំណាយលុយទិញយកមកស្លៀកពាក់។ ដោយសារខោអាវទាំងអស់ដែលជា Sustainable Fashion ត្រូវបានបង្កើតយ៉ាងផ្ចិតផ្ចង់ និងមានគុណភាពខ្ពស់ ដោយប្រើរូបមន្តពិសេសដែលមិនប៉ះពាល់ដល់បរិស្ថាន ហើយផលិតក្នុងរយៈពេលយូរ ដូច្នេះតម្លៃរបស់វាខ្ពស់ទៅតាមនោះដែរ។

ឯ Style ដែលត្រូវបានច្នៃ ក៏ប្លែកពីគេ ដែលជាហេតុធ្វើឲ្យអ្នកដែលទិញទៅពាក់ មានភាពលេចធ្លោ និងគ្មានអ្នកណាដូច។ ចំណែក Fast Fashion វិញ ត្រូវបានផលិត ទៅតាមការវិវត្តរបស់ យុវជន។ ក្មេងសម័យថ្មីភាគច្រើនចូលចិត្តអ្វីដែលទាន់សម័យ (Trendy) ស្អាត និងមានតម្លៃថោកសមរម្យ។

សម្លៀកបំពាក់ទាំងនោះត្រូវបានផលិតក្នុងរយៈពេលលឿន ប៉ុន្តែធាតុផ្សំដែលយកមកបង្កើតសុទ្ធតែមិនអាចកែច្នៃ ឬផលិតឡើងវិញបានទេ។ ការផលិតសម្លៀកបំពាក់ម៉ូដលឿនក៏មានឥទ្ធិពលអវិជ្ជមានដល់បរិស្ថានដែរ។ នៅក្នុងប្រទេសកម្ពុជា ក៏មានហាងជាច្រើនដែលជាហាងលក់សម្លៀកបំពាក់ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ហាងទាំងនោះ មានទីតាំងនៅក្នុងរាជធានីភ្នំពេញ ដូចជា GOEL Community, A.N.D និង Dear Amore៕

ទស្សនាវីដេអូពេញខាងក្រោម៖

 

ដកស្រង់ពី៖ Sabay