បណ្តាញសង្គម

ប្រេនឡាន​ក្នុងក្តីស្រមៃរបស់​ប្រជាជនជប៉ុន គឺជា Lexus

ការស្ទង់មតិមួយអំពីប្រេនរថយន្តនៅក្នុងប្រទេសជប៉ុន ធ្វើឡើងដោយក្រុមហ៊ុន Park24 លើមនុស្សជាង ៥ពាន់នាក់ គឺបានរកឃើញថា Lexus គឺជាប្រេនមួយដែលស្ថិតក្នុងក្តីស្រមៃរបស់ប្រជាជនជប៉ុន ច្រើនជាងគេ។

បើតាមការស្រាវជ្រាវនេះ បង្ហាញថា ប្រជាជនជប៉ុនដែលពេញចិត្តប្រេន Lexus មានចំនួន ១៦% បន្ទាប់មក Porsche ចំនួន១០% តាមពីក្រោយដោយប្រេន Ferrari និង BMW ដែលមាន ៩%។

ក្រៅពីនោះ មាន Mercedes, Toyota និង Audi។ ចំណុចដែលទាក់ទាញរបស់ប្រេនរថយន្ត Lexus ត្រូវបានអ្នកចូលរួមស្ទង់មតិឆ្លើយថា គឺជារូបរាង និងគុណតម្លៃនៃកេរ្តិ៍ឈ្មោះរបស់ប្រេននេះ។ ជាមួយគ្នានេះ ការស្ទង់មតិក៏បានរកឃើញដែរថា ប្រភេទរថយន្តដែលស្ថិតក្នុងក្តីស្រមៃរបស់ពួកគេ គឺជាប្រភេទ SUV ២៨%, Compact ២២% និងវ៉ែន ១៣% បន្ទាប់មកគឺមាន Sedan, Sport និងផ្សេងៗ៕

ដកស្រង់ពី៖Sabay