បណ្តាញសង្គម

iPad បែបមិនចេញឆ្នាំនេះ​ទេ តែ​ចាំដល់ឆ្នាំក្រោយប្រើ​អេក្រង់ OLED របស់ Samsung និង LG តែម្តង

ក្រុមហ៊ុន Apple ទំនងជាមិនប្រកាសបញ្ចេញ iPad ឆ្នាំ២០២៣នេះទេ ដោយរង់ចាំដល់ឆ្នាំ២០២៤តែម្តង ជាមួយការបំពាក់អេក្រង់ថ្មីជាប្រភេទ OLED ដែលបញ្ជាទិញពីក្រុមហ៊ុន Samsung និង LG។

ឧបករណ៍ iPad ថ្មីដែលនឹងបំពាក់អេក្រង់ថ្មីនេះ គឺជា iPad Pro ដែលជាកំពូលថេបប្លេតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ពោលគឺលក់បានជាង ៧០លានគ្រឿងឯណោះ ក្នុង១ឆ្នាំ។ បើគិតពីពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែមករា ឆ្នាំ២០២៣ ការលក់ iPad បានឈានដល់ ៩,៤ពាន់លានដុល្លារ។ Apple ត្រូវបានគេដឹងថា បានកម្មង់បន្ទះអេក្រង់ ១០,៩អ៊ីញ និង ១២,៩អ៊ីញ សម្រាប់ iPad របស់ខ្លួនពី Samsung Display និង LG Display។

បន្ថែមលើសនេះ Apple ក៏គ្រោងនឹងផលិតកុំព្យូទ័រ MacBook ដោយបំពាក់អេក្រង់ OLED នេះផងដែរ ចាប់ពីឆ្នាំ២០២៦ ដោយមានអេក្រង់ទំហំ ១៤អ៊ីញ និង ១៦អ៊ីញ។ ចំពោះអេក្រង់ឡេបថតនេះទៀតសោត គេក៏បានរំពឹងដែរថា វានឹងអាចជាអេក្រង់ថាច់ស្រ្គីនទៀតផង៕

ដកស្រង់ពី៖Sabay