បណ្តាញសង្គម

អ្នកឌីហ្សាញ​រូបរាង Hyundai Ioniq 5 ទទួលបានពានឆ្នើម​ប្រចាំឆ្នាំ២០២៣

អ្នកនៅពីក្រោយនៃការឌីហ្សាញរថយន្ត Hyundai Ioniq 5 ដែលគ្រប់គ្នាសុទ្ធតែភ្ញាក់ផ្អើល និងកោតសរសើររប់សរថយន្តនេះ បានទទួលការបោះឆ្នោតថាជាមនុស្សឆ្នើមបំផុតម្នាក់ក្នុងឧស្សាហកម្មរថយន្តពិភពលោក។

លោក Sang Yup Lee អនុប្រធានក្រុមហ៊ុន និងជានាយកឌីហ្សាញសាកលរបស់ Hyundai និង Genesis ថ្មីៗនេះ ត្រូវបានជាប់ឈ្មោះប្រចាំឆ្នាំនៅ World Automobile Award 2023។ នេះជាពានរង្វាន់ដ៏មានតម្លៃបំផុតមួយក្នុងឧស្សាហកម្មយានយន្ត ដែលជាការបោះឆ្នោតចេញអ្នកជំនាញឧស្សាហកម្មនេះជាង ១០០នាក់ និងអ្នកកាសែតល្បីៗមកពី ៣២ប្រទេស។

លោកត្រូវបានទទួលស្គាល់ថា ជាអ្នកចូលរួមចំណែកដ៏សំខាន់នៅក្នុងការឌីហ្សាញពោរពេញដោយការច្នៃប្រឌិតលើរថយន្តម៉ូឌែលដែលបានបញ្ចេញកន្លងមក ដូចជា Hyundai Ioniq 6, Konda និង N Vision 74 concept ជាដើម។ ជាពិសេស រថយន្តអគ្គិសនីដ៏ល្បីល្បាញបំផុត គឺ Hyundai Ioniq 5 ដែលលោកគឺជាអ្នកឌីហ្សាញ និងដឹកនាំការផលិតផ្ទាល់ ហើយទទួលបានពានរង្វាន់ជាច្រើនទៀតផងដែរ។

ដកស្រង់ពី៖Sabay