បណ្តាញសង្គម

My Star បង្កើតភាពរីករាយ និងឱកាសច្រើនសម្រាប់អ្នកចង់ក្លាយជាតារាអាជីព

My Star គឺជាស្ថាប័នកម្សាន្ដសម័យថ្មីមួយបែប បង្កើតឡើងក្នុងគោលបំណងណ្តុះបណ្តាលតារាចម្រៀងថ្មីៗនៅក្នុងប្រទេសកម្ពុជា និងផ្ដល់ភាពរីករាយដល់មហាជនផង។

ត្រឹមតែជាង ១ខែ នៃការបង្កើតស្ថាប័ននេះ គឺទទួលបានការគាំទ្រជាច្រើន។ បច្ចុប្បន្ន My Star មានតារាចម្រៀង និងសម្តែងថ្មីៗចំនួន ៦ដួង។ ទន្ទឹមគ្នានេះអ្នកដែលចង់ចូលរួមជាមួយ My Star អាចទទួលយកលក្ខណ្ឌដ៏ងាយស្រួល ប៉ុន្ដែអ្វីដែលសំខាន់មាននោះ គឺត្រូវមានទឹកចិត្តល្អ និងការតាំងចិត្តខ្ពស់ ព្រមទាំងមានសមត្ថភាព។ រីឯរូបសម្បត្ដិវិញ គឺជារឿងមួយបន្ទាប់បន្សំប៉ុណ្ណោះ។

មិនត្រឹមតែជាក្រុមហ៊ុនផ្ដល់ភាពរីករាយ និងកម្សាន្ដដ៏សម្បូរបែប My Star ក៏ជាសាលាបណ្តុះបណ្តាលផ្នែកសិល្បៈ ដែលបណ្តុះ ពីInfluencer ទៅជាសិល្បករអាជីពមិនថាអ្នករាំ អ្នកច្រៀង អ្នកសម្តែង អ្នកដើរម៉ូដ ឬ Youtuber ឡើយ។ ថ្មីៗនេះ My Star បានចេញចម្រៀងមួយបទ គឺបទ “ហួសពេល” ច្រៀងដោយ លោក ឡាច ឡេង ក្រោមការដឹកនាំថតដោយក្រុមការងារបច្ចេកទេស My Star ដែលជាប្រភេទបទចម្រៀង Cover ។ អត្ថន័យក្នុងបទចម្រៀងនេះ គឺចង់បង្ហាញពីការឈឺចាប់ និងមានការស្ដាយក្រោយដែលបាត់បង់មនុស្សជាទីស្រឡាញ់។

ទៅថ្ងៃអនាគត My Star មានគម្រោងថតជាVlog ស្ដីពីដំណើរកម្សាន្ដ និងកម្មវិធីប្រគំតន្ត្រីផ្សេងៗ ដើម្បីផ្ដល់ជាចំណីអារម្មណ៍ដល់អ្នកគាំទ្រទាំងអស់គ្នា៕

ដកស្រង់ពី៖ Sabay