បណ្តាញសង្គម

Galaxy S7 នឹង​ប្រើប្រាស់​ម៉ា​ញ៉េ​ស្យូ​ម​ជំនួស​អាលុយមីញ៉ូម

ព័ត៌មានចចាម អារ៉ាមពីក្រុមហ៊ុន សាំស៊ុងឱ្យដឹង តាមរយៈគេហ ទំព័របរទេស GSMArena ថាក្រុមហ៊ុននេះ នឹងប្រើប្រាស់វត្ថុធាតុ ម៉ាញ៉េស្យូមលើស្មាតហ្វូន ជំនាន់ក្រោយគឺ Galaxy S7។


ខុសប្លែកពី Galaxy S6 ស្មាតហ្វូន S7 នឹងមានទម្ងន់ស្រាល និងពេលប្រើប្រាស់មិន ដូចជា វត្ថុធាតុអាលុយមីញ៉ូមនោះទេ ។ រីឯការរចនាវិញ ក្រុមហ៊ុនសាំស៊ុងនឹងផ្លាស់ប្តូរ បទពិសោធន៍ថ្មីរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple ជាមួយនឹង ផលិតផលជំនាន់ក្រោយ ។ ទោះជាយ៉ាងណាក៏ ដោយក្រុមហ៊ុននឹងបញ្ចេញ Galaxy S7 នៅពាក់កណ្តាលឆ្នាំ២០១៦ ៕

ដកស្រង់ពី៖ កោះសន្ដិភាព