បណ្តាញសង្គម

ខេមរៈ សិរីមន្ដ បន្ទរពាក្យដ៏កម្រលើបទចម្រៀងទើបចេញថ្មីរបស់ខ្លួននៅចុងខែនេះ

កំពូលតារាចម្រៀងប្រុសរបស់ផលិតកម្ម Galaxy Navatra ខេមរៈ សិរីមន្ដ បានបង្ហាញអារម្មណ៍មួយចំពោះបទចម្រៀងថ្មីរបស់ខ្លួន ទើបចេញលើបណ្ដាញសង្គម ហើយត្រូវបានគេចែកចាយ និងចូលស្ដាប់រាប់ម៉ឺនដងក្នុងរយៈពេលដ៏ខ្លី។

“Fake Love” គឺជាបទថ្មី ដែលតារាចម្រៀងមានងារជាឧកញ៉ា លេងស្ដាយប្លែកត្រូវចិត្ដយុវវ័យសម័យថ្មី។ បន្ទាប់ពីផលិតកម្ម បានបញ្ចេញបទចម្រៀងនេះមួយថ្ងៃ លោក ខេមរៈ សិរីមន្ដ បានបន្ទរបែបលេងសើចទៅកាន់អ្នកគាំទ្រថា៖ “បទថ្មី បើមិនពីរោះ មិនយកលុយ”។ ភ្លាមៗ មានមិត្ដសិល្បៈ និងអ្នកគាំទ្រ បានកោតសរសើរនូវបទថ្មីនេះ ហើយក៏សំណូមពរឲ្យមានបទថ្មីៗទៀតសម្រាប់អបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។

ទន្ទឹមគ្នានេះគេក៏ឃើញតារាចម្រៀងល្បីៗជាច្រើនរូបទៀតរបស់ផលិតកម្ម Galaxy Navatra គឺមានដូចជា៖ លោក ព្រាប សុវត្ថិ ខេម និងលោក សេង វណ្ណៈ ជាដើម។ មុនសម្រុកផលិតបទចម្រៀងថ្មី ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ គេក៏ឃើញតារាល្បីៗក្នុងផលិតកម្មនេះឡើងឆាកជាហូរហែរដែរ។

ជាក់ស្ដែងនៅថ្ងៃទី៤ និងទី៥ ខែមីនា ខាងមុខនេះ តារាចម្រៀង ខេមរៈ សិរីមន្ដ ព្រាប សុវត្ថិ និងវង់ ថាណាន់ ជាដើមនឹងឡើងអង្រួនបេះដួងប្រិយមិត្ដនៅលើកដ៏អស្ចារ្យ នៅផ្សារជីបមុខ ផ្លូវ២៧១៕

 

 

ដកស្រង់ពី៖ Sabay