បណ្តាញសង្គម

ឥឡូវនេះ ស្មាតហ្វូន​បាន​ឈានចូលដល់សម័យ iSIM ហើយ បន្ទាប់ពី eSim

ក្រុមហ៊ុន Qualcomm បានប្រកាសក្នុងព្រឹត្តិការណ៍ Mobile World Congress 2023 ថា ខ្លួនបានចាប់ដៃគូជាមួយក្រុមហ៊ុន Thales និង Vodafone ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា iSIM (Integrated SIM) ជាលើកដំបូងបង្អស់ ពោលគឺស្មាតហ្វូនដែលបំពាក់ឈីបជំនាន់ក្រោយ Snapdragon 8 Gen 2 នឹងអាចប្រើ iSIM បាន។

iSIM គឺជាបច្ចេកវិទ្យាជំនាន់ក្រោយមួយ ដែលកន្លែងមុខងារស៊ីមកាត គឺត្រូវដាក់បញ្ចូលផ្ទាល់ក្នុងឈីបរបស់ស្មាតហ្វូនតែម្តង។ បច្ចេកវិទ្យានេះ នឹងជួយធ្វើឱ្យស្មាតហ្វូនមានកន្លែងទំនេរកាន់តែធំ ដែលក្រុមហ៊ុនផលិត កាត់បន្ថយការចំណាយ និងអាចដាក់ថ្មកាន់តែធំជាងមុន ក៏ដូចជាអាចបន្ថែមគ្រឿងបង្គុំផ្សេងៗ។ វាក៏សមស្របសម្រាប់ការបំពាក់នៅក្នុងឧបករណ៍អេឡិចត្រូនិចតូចៗ ហើយកាន់តែមានសុវត្ថិភាពទិន្នន័យជាងមុនផងដែរ។

រូបភាពខាងក្រោមនេះ បង្ហាញពីការវិវត្តទំហំស៊ីម ចាប់ពីប្រភេទ Mini SIM រហូតដល់ iSIM៖ ការដឹកជញ្ជូន iSIM ត្រូវបានរំពឹងថា នឹងឈានដល់ចំនួន៣០០ ត្រឹមឆ្នាំ២០២៧។ ទោះយ៉ាងណាក្តី ស្មាតហ្វូនដែលប្រើប្រាស់ eSIM ត្រូវបានសង្កេតឃើញថា មិនទាន់មានច្រើននៅឡើយទេ មកដល់ពេលនេះ។

ប៉ុន្តែវាចាប់ផ្តើមកាន់តែពេញនិយមក្នុងការប្រើប្រាស់ បន្ទាប់ពី Apple បានបញ្ចេញ iPhone 14 ដែលប្រើ eSIM សុទ្ធ៕

ដកស្រង់ពី៖Sabay