បណ្តាញសង្គម

សុខៗ នាយពាក់មី បង្ហាញមុខមាត់ពិតកាលពី ២០ឆ្នាំមុន កាលប្រឡូកក្នុងវិស័យយោធា

តារាកំប្លែង ចែម ចាន់រ៉ា ហៅនាយពាក់មី បានបង្ហាញមុខមាត់ពិត និងស្ថានភាពរបស់ខ្លួនកាលពី ២០ឆ្នាំមុន ដែលលោកប្រឡូកក្នុងវិស័យយោធានៅបន្ទាយលង្វែកចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០០៣។

ការណ៍នេះ បានធ្វើឲ្យអ្នកគាំទ្រ និងមិត្ដសិល្បៈមួយចំនួនភ្ញាក់ផ្អើល។ តាមរយៈគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃម្សិលមិញ ឲ្យដឹងថា ដោយនឹកអនុស្សាវរីយ៍ជំនាន់នោះ នាយពាក់មីបានបង្ហោះរូបថត១សន្លឹក អមដោយសារយ៉ាងខ្លីមួយ។ លោកបញ្ជាក់ថា ឈ្មោះ ប្រាជ សុផល គឺជាឈ្មោះទាហ៊ានរបស់លោក នៅគ២៨ កងពលតូចអន្ដរាគមន៍លេខ១ នៅបន្ទាយលង្វែក ខេត្ដកំពង់ឆ្នាំង។

គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ Sabay មិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញរឿងនេះ ថាតើបច្ចុប្បន្នលោកនៅមានក្របខណ្ឌយោធានោះ ឬយ៉ាងណា? ហើយហេតុដូចម្ដេចបានឈ្មោះទាហ៊ាននោះខុសពីឈ្មោះក្នុងបញ្ជីជាតិរបស់លោក។ ទោះជាយ៉ាងណាលោកក៏ធ្លាប់បង្ហើបពីជីវិតឯកជនរបស់លោកថា ធ្លាប់ឆ្លងកាត់ការងារជាច្រើនដំណាក់កាល គិតចាប់តាំងពីកម្មករសំណង់ រហូតដល់បានក្លាយជាតារាកំប្លែងមួយរូបដែលមានហាជនស្គាល់ច្រើន៕

ដកស្រង់ពី៖ Sabay