បណ្តាញសង្គម

ហង្ស ម៉ានីតា រឹត​តែគួរ​ឲ្យ​ស្រឡាញ់​ពេល​លេច​មុខក្នុង​វីដេអូ​ផ្សព្វផ្សាយ​ពី "អង្គរសង្ក្រាន្ត" ២០២៣

ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាម្ចាស់រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានបញ្ចេញជាផ្លូវការហើយ នៃវីដេអូផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏ធំផុតប្រចាំឆ្នាំរបស់កម្ពុជា ដែលបានបង្ហាញពីសក្ដានុពលពោរពាសនៃទីកំណើតប្រាសាទអង្គរដ៏បវរនៃយើង។

តាមវីដេអូមានរយៈពេល ៣០វិនាទី កញ្ញា ហង្ស ម៉ានីតា តារាស្រីកូនកាត់ខ្មែរ-បារាំង បានលេចមុខធ្វើជាតារាស្រីសំខាន់សម្រាប់ការផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះ។ ម៉ានីតា គឺជា ជយលាភី Miss Grand Cambodia 2022 ដែលមានទាំងសម្រស់ និងសមត្ថភាព ចំណេះដឹង។ នាងគឺជាតារាស្រីទី១០ ដែលបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ ដើម្បីចូលរួមជួយផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរទៅកាន់ពិភពលោក ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិដែលនឹងមកដល់នៅខែមេសាខាងមុខ។

តាមទំព័រ "ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត" ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនោះ មិនត្រឹមតែដើម្បីលើកស្ទួយ និងថែរក្សាវប្បធម៌ និងប្រពៃណីជាតិខ្មែរនោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍ដើម្បីបង្កើតចំណងមិត្តភាពជាមួយប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន ជាពិសេសការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរទៀត។

ឆ្នាំនេះ គឺជាឆ្នាំទី ១០ របស់ព្រឹត្តិការណ៍សង្ក្រាន្ត ក្រោយពីបានដំណើរការដំបូងក្នុងឆ្នាំ ២០១៣។ ក្នុងខួប ១០ឆ្នាំនេះ តាមព័ត៌មាន ព្រឹត្តិការណ៍ត្រៀមដាក់បញ្ចូលកម្មវិធីពិសេសៗ មានទាំងកម្មវិធីប្រពៃណី កម្សាន្ត យ៉ាងច្រើនពោរពាស ត្រៀមបម្រើអារម្មណ៍ ផ្ដល់ពុទ្ធិដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ដែលមកទទួលយកបទពិសោធន៍រីករាយ អនុស្សាវរីយដ៏មានន័យនៅលើទឹកដីខេត្តសៀម នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

មុនដល់ពេលនោះ ឥឡូវទស្សនាវីដេអូផ្សព្វផ្សាយនេះសិន ធានាថា មើលហើយនឹកដីសៀមរាបតែម្ដង៖

 

ដកស្រង់ពី៖ Sabay