បណ្តាញសង្គម

ហេតុផលចម្បងអ្វីខ្លះ បានជាមនុស្សសម័យនេះចូលចិត្តពាក់ស្បែកជើងប៉ាតា?

អត្ថប្រយោជន៍ធំចម្បងដែលគ្រប់គ្នានិយមពាក់ស្បែកជើងប៉ាតា គឺដោយសារវាផ្ដល់នូវផាសុកភាព ដល់ជើងមិនថាអ្នកធ្វើសកម្មភាពអ្វីមួយ ប៉ុន្តែសម្រាប់យុវវ័យបច្ចុប្បន្ន

ក្រៅពីទទួលបានប្រយោជន៍នេះ ក៏នៅមានហេតុផលមួយចំនួនដែលពួកគេគ្មានថ្ងៃស្ដាយលុយក្នុងការចំណាយទៅលើវា។

សង្គមបច្ចុប្បន្ន មនុស្សជាច្រើនមានចំណូលចិត្តតែលើការស្លៀកពាក់បែបសាមញ្ញ និងស្បែកជើងប៉ាតាដែលអាចផ្ដល់នូវភាពងាយស្រួលដល់ពួកគេ និងមិនស្មុគស្មាញច្រើន។ ចូលទៅកាន់ហេតុផលដែលទាញចិត្តមនុស្សជាច្រើនចូលចិត្តពាក់ស្បែកជើងប៉ាតា ឬ Sneakers ដោយសារតែ៖

  • វាបានផ្ដល់នូវផាសុកភាពក្នុងការដើរ និងរត់

  • វាស័ក្តិសមជាមួយនឹងសម្លៀកបំពាក់ច្រើនប្រភេទ

  • ត្រូវគ្រប់កាលៈទេសៈ

  • គ្មានថ្ងៃហួសសម័យ។

    ទោះជាយ៉ាងណា មនុស្សមួយចំនួនបានចំណាយទាំងថវិកា និងពេលវេលា ក្នុងការប្រមូលម៉ូដស្បែកជើង ថែមទៀតផង។ អ្វីដែលមិនអាចមើលរំលងបាន ស្បែកជើងក៏អាចជាចំណុចលេចធ្លោក្នុងពិភព Fashion ដែរ៕

     

ដកស្រង់ពី ៖Sabay