បណ្តាញសង្គម

តិចទៀត! មើល​ហ្វេសប៊ុកផង លេង​ឆាតផង មិនចាំបាច់ដោនឡូត App ដល់ទៅ២ នាំតែពិបាក​ដូចមុនទៀតទេ

អស់រយៈពេលជិត ១០ឆ្នាំមកហើយដែលការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកគឺត្រូវដំឡើង App ទាល់តែ២ ក្នុងទូរសព្ទ គឺមួយជា Facebook App និងមួយទៀតជា Messenger App។

ប៉ុន្តែនៅពេលខាងមុខនេះ អ្នកប្រើប្រាស់មិនចាំបាច់ត្រូវការដោនឡូត App ទាំង២ បែបនេះនាំតែពិបាកទៀតទេ ពោលគឺអាចប្រើមុខងារទាំងពីរ ក្នុង App តែមួយប៉ុណ្ណោះ។ លោក Tom Alison អ្នកដឹកនាំផ្នែក Facebook របស់ក្រុមហ៊ុន Meta បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនខ្លួនកំពុងធ្វើការតេស្តសាកល្បងចំពោះការបន្ថែម Messenger ទៅក្នុង Facebook App តែមួយហើយ។

«យើងកំពុងធ្វើតេស្តលទ្ធភាពសម្រាប់មនុស្សក្នុងការចូលទៅប្រើប្រាស់ប្រអប់សារ Messenger ជាមួយ Facebook App តែម្តង ហើយអ្នកនឹងបានឃើញការពង្រីកការធ្វើតេស្តនេះ ក្នុងពេលឆាប់ៗ»។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ចង់ឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល និងកាន់តែធ្វើឱ្យប្រសើរឡើងនូវការភ្ជាប់ទំនាក់ទំនង និងចែករំលែក ពោលគឺមិនចាំបាច់ត្រូវចុចប្តូរឆ្លាស់ Appចុះឡើងនោះទេ ដែលមើលទៅហាក់ដូចជាចង់ប្រកួតប្រជែងជាមួយ TikTok។ គួររំលឹកថា នៅពេលស្ថាបនិក លោក Mark Zuckerberg បានសម្រេចបែងចែក App នេះជាពីរកាលពីឆ្នាំ២០១៤នោះ គឺលោកចង់ផ្តោតលើការអភិវឌ្ឍ Messenger ឱ្យក្លាយជា App ផ្ញើសារឆ្លងឆ្លើយដ៏ល្អបំផុត៕

ដកស្រង់ពី៖Sabay