បណ្តាញសង្គម

មុនផ្ទុះសំណើចផ្អើលរោងកុន កាលពីយប់មិញ នាយគ្រឿន ថា "ក្រឡ តពូជ ពិតជាមិនធម្មតាមែន"!

ដូចការគ្រោងទុក ផលិតកម្ម អិល ឌី បានសម្ពោធខ្សែភាពយន្ដខ្នាតធំចំនួន ២រឿងក្នុងពេលតែមួយ ដើម្បីដាក់បញ្ចាំងតាមរោងកុននៅមុនពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប៉ុន្ដែក្នុងឱកាសសម្ពោធបើកកាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣

មានរឿង១ ទទួលបានការចាប់អារម្មណ៍ខ្លាំងមុនគេពីទស្សនិកជន គឺរឿង “ក្រឡ អីហ្នឹង?”។ ផ្ដើមចេញពីរឿង “ក្រឡ អីហ្នឹង?” នាយគ្រឿន ដែលជាតារាសម្ដែងម្នាក់ក្នុងចំណោមតារាល្បីៗជាច្រើនរូបបានចូលរួមសម្ពោធខ្សែភាពយន្ដទាំងនេះកាលពីយប់មិញ បានឡើងបង្ហាញចំណាប់អារម្មណ៍ថា លោកគួរប្ដូរពីរឿង “ក្រឡអីហ្នឹង?” ទៅជារឿង “ក្រឡ តពូជ” ព្រោះលោកសង្កេតឃើញថា រឿងនេះទទួលបានការគាំទ្រខ្លាំងតាំងពីវគ្គ១ រហូតដល់វគ្គ២ ហើយដល់ឥឡូវចូលដល់វគ្គ៣ បន្ដទៀត ខណៈដែលរូបលោក និងតួប្រុសប៉ុន្មាននាក់ទៀតដើរជាតួអង្គឯក ហើយមកដល់វគ្គ៣ នេះ ពួកលោកទទួលបានតំណែងជាតួអង្គឪពុកគេម្ដង។

ក្នុងចំណោមខ្សែភាពយន្ដទាំង ២រឿង ផលិតកម្ម អិល ឌី បានផ្ដើមចាក់បញ្ចាំងរឿង “ក្រឡអីហ្នឹង?” មុនគេចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ គេសង្កេតឃើញតារាសម្ដែងល្បីៗចូលរួមផងដែរ គឺមានដូចជា៖ នាយគ្រឿន ស៊ីន យូប៊ីន ជា សុវណ្ណនរាហ៍ សារ៉ាយ សក្កណា អាង សុជាតា ព្រមទាំងសិល្បករ-សិល្បការិនី និងអ្នកផលិតកម្មកម្មវិធីជាច្រើនរូបទៀត៕ ក្នុងចំណោមខ្សែភាពយន្ដទាំង ២រឿង ផលិតកម្ម អិល ឌី បានផ្ដើមចាក់បញ្ចាំងរឿង “ក្រឡអីហ្នឹង?” មុនគេចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ គេសង្កេតឃើញតារាសម្ដែងល្បីៗចូលរួមផងដែរ គឺមានដូចជា៖ នាយគ្រឿន ស៊ីន យូប៊ីន ជា សុវណ្ណនរាហ៍ សារ៉ាយ សក្កណា អាង សុជាតា ព្រមទាំងសិល្បករ-សិល្បការិនី និងអ្នកផលិតកម្មកម្មវិធីជាច្រើនរូបទៀត៕

ដកស្រង់ពី៖Sabay