បណ្តាញសង្គម

Elon Musk ចាត់ទុកខ្លួនឯងជាមនុស្សឆ្លាតបំផុត ក្រោយ Twitter ងើបខ្លាំងឡើងវិញ

ក្រោយការធ្លាក់ចុះដុនដាបមួយរយៈ ក៏ដូចជាបានកាត់បន្ថយបុគ្គលិកយ៉ាងច្រើនសម្បើមនោះ ពេលនេះ Twitter បានងើបរីកលូតលាស់ឡើងវិញហើយ ដោយមានអ្នកប្រើប្រាស់បណ្តាញសង្គមយក្សនេះចំនួន ១ពាន់លាននាទីក្នុងមួយថ្ងៃ សម្រេចតាមផែនការរបស់ក្រុមហ៊ុន។

នាយកប្រតិបត្តិក្រុមហ៊ុន Twitter លោក Elon Musk បានសរសេរបង្ហោះលើគណនីរបស់ខ្លួនថា Platform របស់ខ្លួនមួយនេះ គឺបានរីកលូតលាស់យ៉ាងឆាប់រហ័ស។ លោកបានហៅចំនួនការប្រើប្រាស់នេះថា គឺមានឥទ្ធិពលបំផុត និងចាត់ទុកខ្លួនឯងថា ជាមនុស្សឆ្លាតជាងគេលើពិភពលោក។ មហាសេដ្ឋីរូបនេះ ក៏បានឱ្យដឹងដែរថា ក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀត Twitter នឹងផ្តល់ដំណោះស្រាយឆ្លើយតបចំពោះ Follower, គណនីដែលទទួលបានការបញ្ជាក់ និងគណនីដែលមិនទាន់ទទួលបានការបញ្ជាក់ ដែលជាជំហានដ៏សំខាន់មួយក្នុងការស្វែងយល់ពីរបៀបអ្នកប្រើប្រាស់ភ្ជាប់ទំនាក់ទំនងគ្នាលើបណ្តាញសង្គមនេះ។

គួរដឹងដែរថា ចាប់ពីថ្ងៃទី២០ ខែមីនាតទៅ Twitter នឹងអនុវត្តការផ្លាស់ប្តូរប្រព័ន្ធ two-factor authentication ដែលជួយផ្តល់ស្រទាប់ការពារសុវត្ថិភាពគណនីរបស់អ្នកប្រើប្រាស់បន្ថែមទៀតដែលជា Blue Subscriber៕

ដកស្រង់ពី៖Sabay