បណ្តាញសង្គម

តោះទៅទស្សនា និង​ថតរូបលេង នៅ​ពិព័រណ៌វិទ្យាសាស្រ្ត និងនវានុវត្តន៍! ថ្ងៃនេះជាថ្ងៃចុងក្រោយហើយ

បងប្អូនប្រជាពលរដ្ឋ ជាពិសេសនិស្សិត សិស្សានុសិស្ស ដែលមិនទាន់បានចូលរួមទស្សនាការតាំងពិព័រណ៌វិទ្យាសាស្រ្ត និងនវានុវត្តន៍ កម្ពុជា អន្តរជាតិ លើកទី១ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៌កោះពេជ្រ សូមរួសរាន់ទៅថ្ងៃនេះតែម្តងទៅ ព្រោះថ្ងៃនេះជាថ្ងៃចុងក្រោយ។

ព្រឹត្តិការណ៍នេះ ធ្វើឡើងចាប់ពីថ្ងៃទី២៦-២៧-២៨ ខែមីនា ឆ្នាំ២០២៣ រៀបចំដោយក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងពិព័រណ៌នេះ គឺមានតាំងបង្ហាញនូវផលិតផល និងសេវាកម្មជាច្រើនដែលពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលអ្នកចូលរួមក៏នឹងស្វែងយល់ទទួលចំណេះដឹងបន្ថែមផងដែរពីវិស័យដែលកំពុងរីកចម្រើននេះនៅក្នុងស្រុក។

សូមទស្សនាទិដ្ឋភាពការតាំងពិព័រណ៌ខាងក្រោមនេះ៖

 

ដកស្រង់ពី៖Sabay