បណ្តាញសង្គម

​សែនក្ដុកក្តួល! ឃើញ​វីដេអូ ហង្ស ឈា នាំ​ធាតុ​ម្ដាយ​ត្រឡប់​មក​ស្រុក​កំណើត​វិញ!

គម្រប់ ៧ថ្ងៃរបស់អ្នកម្ដាយដែលបានចែកឋានទៅលោកខាងមុខ នៅថ្ងៃនេះ គេឃើញវីដេអូមួយបានលេចឡើងបង្ហាញពីសកម្មភាព នាំធាតុម្ដាយត្រឡប់មកស្រុកកំណើតវិញ មើលទៅគួរឲ្យសង្វេគពន់ពេក។

នេះគឺជាដំណើរត្រឡប់មកប្រទេសកំណើតជាថ្មីរបស់អតីតតារាប្រុសរូបនេះ បន្ទាប់ខកខានជាច្រើន។ ដំណើរមកលើកនេះ លោកប្រាប់ថា ជាដំណើរវិលត្រឡប់តាមបណ្ដាំម្ដាយ។ ម្ដាយលោក ហង្ស ឈា គឺឧបាសិកា តាំង សុខគៀង បានធ្វើមរណកាលទៅកាន់លោកខាងមុខកាលពីថ្ងៃទី ២២ មីនា ២០២៣ ដោយរោគាពាធនៅសហរដ្ឋអាមេរិក ក្រោមការទួញសោករបស់កូនៗ ក៏ដូចជាក្រុមគ្រួសារទាំងមូល។ កាលនៅមានដង្ហើមនៅឡើយ អ្នកម្ដាយ បានផ្ដាំថា សូមនាំធាតុរបស់លោកវិលត្រឡប់មកស្រុកកំណើតវិញកុំខាន។

ដូច្នេះហើយ ក្រោយពីរៀបពិធីបុណ្យសពតាមទំនៀមរបស់ខ្មែរនៅសហរដ្ឋអាមេរិករួចហើយ លោកក៏ប្រញាប់រូតរះបំពេញកិច្ចជូនអ្នកមានគុណ វិលត្រឡប់មកទីឋានកំណើតជួបជុំសាច់ញាតិទាំងឡាយវិញ ក្រោយបានចាកចេញជាច្រើនឆ្នាំ។ តាមលោក ហង្ស ឈា ក្រោយពីមកដល់ស្រុកកំណើត ក្រុមគ្រួសារនឹងធ្វើពិធីបុណ្យខួបគម្រប់៧ថ្ងៃតែម្ដងជូនឧបាសិកា តាំង សុខគៀង។

កម្មវិធីបុណ្យ ប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ស្ថិតនៅវត្តអង់ក្វាវ ខេត្តតាកែវ៕ ខាងក្រោមនេះជាវីដេអូ ហង្ស ឈា រៀបចំនាំធាតុអ្នកមានគុណមកស្រុកកំណើត តាំងពីសកម្មភាពចេញពីផ្ទះមក

ដកស្រង់ពី៖ Sabay