បណ្តាញសង្គម

Apple នឹង​ធ្វើព្រឹត្តិការណ៍មួយ​ ដើម្បីអន្ទងចិត្ត​អ្នកអភិវឌ្ឍ Software ក្នុងពិភពលោក

ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងរៀបចំសន្និសីទអ្នកអភិវឌ្ឍទូទាំងពិភពលោក ហៅកាត់ថា WWDC តាមបណ្តាញអនឡាញ ចាប់ពីថ្ងៃទី៥ រហូតដល់ ៩ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។

សន្និសីទនេះ គឺធ្វើឡើងដើម្បីទាក់ទាញក្រុមអ្នកអភិវឌ្ឍកម្មវិធី (Software Developer) នៅលើពិភពលោក។ ក្នុងនោះ Apple នឹងបញ្ចេញប្រព័ន្ធប្រតិបត្តិការជំនាន់ក្រោយបង្អស់របស់ខ្លួនរួមមាន iOS, iPadOS, macOS, WatchOS និង tvOS។ Apple បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយដល់ក្រុមអ្នកអភិវឌ្ឍដើម្បីបង្កើត App ដែលពោរពេញដោយការច្នៃប្រឌិត ហើយព្រឹត្តិការណ៍សន្និសីទនេះ ក៏នឹងផ្តល់ឱ្យពួកគេអាចដំណើរការចំពោះវិស្វកម្មរបស់ Apple ព្រមទាំងការយល់ដឹងស៊ីជម្រៅនូវបច្ចេកវិទ្យាថ្មីៗផងដែរ៕

ដកស្រង់ពី៖Sabay