បណ្តាញសង្គម

MV ចូលឆ្នាំ​របស់ ឈីន រតនៈ មានទាំងរបាំត្រុដិ ហើយរំលេច​ទំនុក "ភិសវង់" ទៀតផង

ផលិតកម្មរស្មីហង្សមាស ទើបតែបានបញ្ចេញបទចម្រៀង MV សម្រាប់ចូលឆ្នាំខ្មែរដ៏គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញ គឺបទ "ជុំគ្នាថ្ងៃចូលឆ្នាំថ្មី" ច្រៀងដោយកញ្ញា ឈីន រតនៈ។

ក្បាលដំបូងនៃ MV នេះ គឺជាការបង្ហាញរបាំត្រុដិ សម្តែងជាតួឯកដោយតារាចម្រៀងស្រីរូបនេះតែម្តង។ មិនតែប៉ុណ្ណោះ ខ្លឹមសារនៃបទចម្រៀងនេះ ក៏រំលេចនូវទំនុក "ភិសវង់" ដែលជាអត្ថន័យចម្រៀងបទចូលឆ្នាំតែម្តង និងជារឿងកម្រណាស់ក្នុងពេលបច្ចុប្បន្ន ដែលមានបទចម្រៀងដាក់លាយទំនុក "ភិសវង់" បែបនេះ។

សូមទស្សនាបទចម្រៀង MV ខាងក្រោមនេះ ដែលលោកអ្នកនឹងមិនស្តាប់ធុញទ្រាន់ឡើយ៖

 

ដកស្រង់ពី៖ Sabay