បណ្តាញសង្គម

Control Center លើ​ iPhone នឹងកែមុខមាត់ថ្មី​ក្នុង Version iOS 17 តែ​សោកស្តាយ​អ្នកប្រើ iPhone 8 និង iPhone X

Control Center នៅលើ iPhone បច្ចុប្បន្ននេះ មានអាយុកាល ១០ឆ្នាំហើយ ដោយវាទំនងជានឹងត្រូវកែប្រែថ្មីដ៏សំខាន់សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 17 ខណៈ Version ថ្មីនេះ នឹងត្រូវប្រកាសចេញក្នុងសន្និសីទអ្នកអភិវឌ្ឍទូទាំងពិភពលោក (WWDC) នាខែមិថុនាខាងមុខនេះ។

គួរកត់សម្គាល់ដែរថា Control Center ត្រូវបានកែសម្រួលថ្មីតិចតួចបំផុតចាប់តាំងពីជំនាន់ iOS 7 មក។ ក្នុងនោះ ការបើក Control Center គឺថាច់អូសពីក្រោមអេក្រង់ឡើងលើ ហើយបានកែប្រែពីការថាច់អូសពីលើអេក្រង់មកក្រោមវិញ ក្នុងជំនាន់ iOS 11 សម្រាប់ទូរសព្ទដែលប្រើ Face ID ចាប់តាំងពី iPhone X មក។ តែយ៉ាងណា គេនៅមិនទាន់ដឹងថា Control Center ថ្មីនេះ នឹងមានរូបរាង និងលក្ខណៈយ៉ាងណាខ្លះនោះទេ។ ទន្ទឹមនឹងនេះដែរ គេរំពឹងថា iPhone 8 និង iPhone X នឹងមិនអាចដំឡើងដល់ iOS 17 នោះទេ ពោលគឺមិនអាចប្រើ Control Center ថ្មីបានឡើយ៕

ដកស្រង់ពី៖Sabay