បណ្តាញសង្គម

បុណ្យភូមិ សប្ដាហ៍ពិសេស ប្រជុំ​សិល្បៈ​ចម្រុះ​បុរាណ​សម័យ និង​ល្បែង​ប្រជាប្រិយ​សប្បាយៗ

ព្រឹត្តិការណ៍ «បុណ្យភូមិ» ឆ្នាំ២០២៣នេះ ប្រកាសធ្វើឡើងចំនួន ១០ថ្ងៃ អបអរសាទរខួប១០ឆ្នាំ នៃកំណើតបុណ្យភូមិ ហើយចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែមេសា បុណ្យភូមិនឹងធ្វើការរៀបចំនៅផ្សារ ជីប ម៉ុង មេហ្គាម៉ល ២៧១ ដែលអ្នករៀបចំកម្មវិធីបានដាក់ឈ្មោះថាជា «សប្ដាហ៍ពិសេស»។

«អត់ម៉េចបានបុណ្យភូមិឆ្នាំហ្នឹង!» នេះគឺជាពាក្យស្លោក ដែលគេតែងតែនិយាយនៅពេលដែលរៀបចំកម្មវិធីបុណ្យភូមិម្តងៗ។ «សប្ដាហ៍ពិសេស» មានការរចនាស្វាគមន៍ប្រិយមិត្តដោយគោមផ្កាយយក្ស ស្ដង់លក់ផលិតផលខ្មែរ សកម្មភាពកម្សាន្តលោតមឹកយក្ស សួនផ្កាអនុស្សា និងការរៀបជាភូមិនៅខាងមុខ។ ក្រៅពីការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ បុណ្យភូមិ «សប្ដាហ៍ពិសេស» ក៏មានការសម្ដេងល្ខោនខោល និងការប្រគំតន្ត្រីសម័យពីតារាល្បីៗផងដែរ។ ចង់ដឹងថាបុណ្យភូមិ នៅផ្សារ ជីប ម៉ុង មេហ្គាម៉ល ២៧១ សប្បាយប៉ុណ្ណា សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

1

ដកស្រង់ពី៖ Sabay