បណ្តាញសង្គម

iOS 17 នឹង​ធ្វើឱ្យ iPhone កែប្រែ​មុខមាត់ថ្មីច្រើន​ដែលមិនធ្លាប់មាន

ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី iOS 17 នឹងត្រូវ Apple ប្រកាសចេញក្នុងព្រឹត្តិការណ៍ WWDC 2023 នាខែមិថុនាខាងមុខនេះ ដែលវានឹងជួយឱ្យទូរសព្ទ iPhone មានមុខងារថ្មីៗជាច្រើន កាន់តែប្រសើរឡើងជាងមុន។

គេរំពឹងថា iOS 17 នឹងមានការផ្លាស់ប្តូរទៅលើមុខងារមួយចំនួនលើ iPhone ដូចជា៖

-Control Center: វានឹងកែរូបរាងថ្មី ខណៈ Control Center បច្ចុប្បន្នមានអាយុកាល ១០ឆ្នាំហើយ។ត្រូវបានកែសម្រួលថ្មីតិចតួចបំផុតចាប់តាំងពីជំនាន់ iOS 7 មក។ ក្នុងនោះ ការបើក Control Center គឺថាច់អូសពីក្រោមអេក្រង់ឡើងលើ ហើយបានកែប្រែពីការថាច់អូសពីលើអេក្រង់មកក្រោមវិញ ក្នុងជំនាន់ iOS 11 សម្រាប់ទូរសព្ទដែលប្រើ Face ID ចាប់តាំងពី iPhone X មក។

-Dynamic Island: នឹងបន្ថែមមុខងារនៅលើ Dynamic Island ជាពិសេសគឺសម្រាប់ iPhone 15។ ជាមួយគ្នានេះ Siri អាចនឹងត្រូវដាក់បញ្ចូលគ្នាទៅក្នុង Dynamic Island នេះតែម្តង។

-Active Widget: វានឹងអាចដាក់បញ្ចូល one-tap button, sliders និងជាច្រើនទៀត ដើម្បីឱ្យកាន់តែងាយស្រួលប្រើ។

-Performance and Stability: សម្រាប់ iOS 17 នេះ នឹងត្រូវបានអាប់ដេតកាន់តែល្អប្រសើរក្នុងការអនុញ្ញាតឱ្យ iPhone ស៊េរីចាស់ៗ នៅតែប្រើ Version នេះបាន។ -គាំទ្រដល់កាស AR និង VR: ឧបករណ៍ថ្មីនេះ ក៏នឹងត្រូវ Apple បញ្ចេញជាមួយគ្នានៅក្នុងព្រឹត្តិការណ៍ WWDC 2023 ផងដែរ ដូច្នេះ វាអាចប្រើមុខងារ ឬ App ណាមួយ ជាមួយគ្នារវាង iPhone និង កាស AR/VR។

-គាំទ្រដល់ការដំឡើង App ពីប្រភពខាងក្រៅ: អ្នកប្រើប្រាស់នៅតំបន់អឺរ៉ុប អាចទាញយក និងដំឡើង App ពីប្រភពខាងក្រៅបាន ប្រសិនបើមិនប្រើ ឬមិនមានក្នុង App Store ទេនោះ ប៉ុន្តែ Apple ទំនងជាគិតថ្លៃផងដែរ៕

ដកស្រង់ពី៖Sabay