បណ្តាញសង្គម

លន្លង់លន្លោច! យឿន ពិសី យកខ្លុយខ្មែរទៅផ្លុំត្រាប់តាមបទចម្រៀង៥ ប្រទេសផ្សេងគ្នា បានយ៉ាងពីរោះ

តារាចម្រៀង យឿន ពិសី នៅតែទទួលបានការគាំទ្រខ្លាំងពីមហាជនចំពោះសមត្ថភាពសិល្បៈរបស់លោក តាមរយៈបណ្ដាញសង្គម បើទោះបីជាលោកពុំសូវមានឱកាសច្រើនបានឡើងលើឆាកប្រគំតន្ដ្រី ឬស្ថានីយទូរទស្សន៍ល្បីៗ។

នៅថ្ងៃនេះ យឿន ពិសី បានបញ្ចេញសមត្ថភាពផ្លុំក្លុយដោយលំនាំវប្បធម៌របស់ប្រទេសចំនួនប្រាំផ្សេងគ្នា។ ការបង្ហាញសមត្ថភាពនៅក្នុងស្ទូឌីយោផ្ទាល់ខ្លួននេះ គឺបន្ទាប់ពីមានការសំណូមពរពីអ្នកគាំទ្រ ហើយលោកក៏សន្យាថានឹងផ្លុំក្លុយនូវបទផ្សេងៗទៀត បើមានសំណូមពរពីអ្នកគាំទ្រតាមបណ្ដាញសង្គម។ មិនបានអួត ឬលើកខ្លួនថាមានសមត្ថភាពផ្លុំក្លុយពីរោះដូចម្ចាស់ដើម នៃប្រទេសទាំង ៥នោះ ប៉ុន្ដែប្រិយមិត្ដភាគច្រើនបានកោតសរសើរនូវសមត្ថភាពរបស់លោកថាពិតជាអាចធ្វើបាន ហើយអ្នកខ្លះនិយាយថា សមត្ថភាពផ្លុំក្លុយរបស់ពិសី ល្អជាងចម្រៀងទៅទៀត។

លំនាំបទក្លុយដែលលោកលើកមកផ្លុំនោះ គឺមាន៖ កម្ពុជា ថៃ វៀតណាម ចិន និងឥណ្ឌា៕

ដកស្រង់ពីៈ Sabay