បណ្តាញសង្គម

សោកស្តាយ! កំពូលស្មាតហ្វូន​ថ្មី Sony Xperia 5 V មិនមានឆ្នាំងសាកមកជាមួយទេ

តាមប្រភពដែលបង្ហាញពីស្មាតហ្វូន Sony ស៊េរីថ្មី ជាមួយលេខកូតម៉ូឌែល XQ-DQ72 គឺត្រូវបានគេជឿជាក់ថាវាជា Xperia 5 V។ ស្មាតហ្វូននេះ គឺមានសមត្ថភាពអាចសាកថ្មបានលឿនជាមួយឆ្នាំងសាក 33W តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងសោកស្តាយនោះ គឺវាមិនមានឆ្នាំងសាកមកជាមួយនោះទេ។

ការណ៍ដែល Sony មិនដាក់ឆ្នាំងសាកមកជាមួយ Xperia 5 V ថ្មីនេះ ត្រូវបានគេមើលឃើញថា ជាការការកាត់បន្ថយនូវការខ្ជះខ្ជាយគ្រឿងអេឡិចត្រូនិច ខណៈដែលអ្នកប្រើប្រាស់អាចបន្តប្រើឆ្នាំងសាកដែលមានស្រាប់ ឬអាចទិញក្រៅបន្ថែមប្រសិនបើត្រូវការ។

តាមរយៈពិន្ទុ benchmark គេជឿជាក់ថា Sony Xperia 5 V នឹងបំពាក់ឈីប Snapdragon 8 G 2 ជាមួយ RAM 12G និង 16GB។ ស្មាតហ្វូនថ្មីនេះ ត្រូវបានរំពឹងថា នឹងបញ្ចេញនៅក្នុងខែកញ្ញា ឬតុលា ខាងមុខនេះ៕

ដកស្រង់ពី៖Sabay