បណ្តាញសង្គម

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក ​​(RMA Cambodia Plc.) បានទទួលសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពីក្រុមហ៊ុន Mercedes-Benz

ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៣ រាជធានីភ្នំពេញ - ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក (RMA Cambodia Plc.) គឺជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅកម្ពុជា ពីក្រុមហ៊ុន Mercedes-Benz គិតចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។

ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះក្នុងការផ្តល់សេវាកម្មអតិថិជន និងបច្ចេកទេសយានយន្តក្នុងកម្រិតខ្ពស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យយានយន្ត ដោយបានក្លាយខ្លួនជាក្រុមហ៊ុននាំមុខគេក្នុងទីផ្សាររថយន្តថ្មីអស់រយៈពេល ៤ ឆ្នាំជាប់ៗគ្នានៅប្រទេសកម្ពុជា។

មជ្ឈមណ្ឌលសេវាកម្មយានយន្តរបស់ក្រុមហ៊ុន RMA Cambodia ដែលមានវត្តមានទូទាំងប្រទេស គឺជាមជ្ឈមណ្ឌលសេវាកម្មដែលមានស្តង់ដារខ្ពស់បំពាក់ដោយគ្រឿងបរិក្ខារនិងឧបករណ៍ទំនើបៗ ដែលដំណើរការដោយអ្នកជំនាញដែលបានឆ្លងកាត់ការបណ្តុះបណ្តាល និងមានការទទួលស្គាល់កំរិតខ្ពស់។ ការប្តេជ្ញាចិត្តក្នុងការផ្តល់នូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ដល់អតិថិជន គឺជាកត្តាដែលនំាមកនូវភាពជោគជ័យរបស់ក្រុមហ៊ុន RMA Cambodia។ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានធ្វើការបញ្ជាក់ថា៖ «ក្រុមហ៊ុន RMA Cambodia បានក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សាររថយន្តថ្មីរយៈពេលបួនឆ្នាំជាប់គ្នា បើគិតពីបរិមាណលក់។

ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលជំរុញឱ្យក្រុមហ៊ុនទទួលបានភាពជោគជ័យនេះគឺការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការផ្តល់នូវសេវាកម្មដែលល្អបំផុត និងការយកចិត្តទុកដាក់ខ្ពស់ចំពោះតម្រូវការរបស់អតិថិជន។ ជាមួយនឹងការទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz ក្រុមហ៊ុន RMA Cambodia នឹងបន្តការប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជនរថយន្ត Mercedes-Benz ទាំងអស់ជាមួយនឹងសេវាកម្មដែលមានគុណភាពខ្ពស់ និងធានាបានថារថយន្តរបស់អតិថិជនយើងមានស្តង់ដារសុវត្ថិភាពខ្ពស់។ ក្នុងនាមជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅព្រះរាជាណាចក្រកម្ពុជា យើងខ្ញុំនឹងផ្តល់សេវាកម្មថែទាំ និងជួសជុលតាមស្តង់ដាររបស់រោងចក្រផលិត (OEM) ជាមួយនឹងគ្រឿងបន្លាស់ដើម និងកម្មវិធីស្តង់ដារដល់អតិថិជន។ លោកអគ្គនាយកក៏បានសង្កត់ធ្ងន់ថា៖«Mercedes-Benz គឺជាម៉ាករថយន្តប្រណីតលំដាប់កំពូលមួយ ដែលផ្តល់នូវផាសុខភាព សុវត្ថិភាព និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតដល់អ្នកប្រើប្រាស់។

ដូច្នេះ រថយន្តប្រភេទនេះគឹត្រូវបានណែនាំអោយទទួលសេវាកម្មថែទាំដោយក្រុមហ៊ុន ដែលការអនុញ្ញាត និងបញ្ជាក់ដោយរោងចក្រផលិត (OEM) ដើម្បីធានាថារថយន្ត បានបំពេញទៅតាមតម្រូវការស្តង់ដារសុវត្ថិភាពពេញលេញ»។ “ក្រុមហ៊ុន RMA Cambodia មានក្រុមអ្នកបច្ចេកទេស ដែលបានទទួលការបណ្តុះបណ្តាលកម្រិតខ្ពស់ ប្រកបដោយជំនាញ និងចំណេះដឹងបច្ចេកទេសចាំបាច់ ដើម្បីធានានូវស្តង់ដារនិងសុវត្ថិភាពរថយន្ត Mercedes-Benz ទាំងអស់។ ក្រុមហ៊ុន RMA នឹងបន្តបញ្ជូនអ្នកបច្ចេកទេសរបស់យើងអោយទទួលបានការបណ្តុះបណ្តាលជាមួយក្រុមហ៊ុន Mercedes-Benz ជាបន្តបន្ទាប់ដើម្បីអោយក្រុមអ្នកបច្ចេកទេសរបស់យើងទទួលបាននូវជំនាញ និងចំណេះដឹងបច្ចេកវិទ្យាចុងក្រោយបំផុតពីរោងចក្រផលិត (OEM)”។

លោកអគ្គនាយកក៏បានបញ្ជាក់ផងដែរថា៖«យើងនឹងផ្តល់ជូនអតិថិជនទាំងអស់ នូវសេវាកម្មល្អឥតខ្ចោះដែលគ្មានគូប្រៀប ជាមួយនឹងសេវាកម្មថែទាំ និងជួសជុលយ៉ាងទូលំទូលាយប្រកបដោយស្តង់ដារខ្ពស់ ដើម្បីរក្សារថយន្ត Mercedes-Benz របស់លោកអ្នកឱ្យស្ថិតក្នុងស្ថានភាពល្អបំផុត។ យើងនឹងផ្តល់ការយកចិត្តទុកដាក់យ៉ាងមុតមាំក្នុងការបំពេញតម្រូវការ និងដោះស្រាយកង្វល់ជូនដល់ម្ចាស់រថយន្ត Mercedes-Benz ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា»។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ងន សាំង ក៏បានធ្វើការអញ្ជើញនិងស្វាគមន៍ម្ចាស់រថយន្ត Mercedes-Benz ទាំងអស់ក្នុងប្រទេសកម្ពុជាមកទទួលសេវាកម្មត្រួតពិនិត្យរថយន្ត ក៏ដូចជាសេវាកម្មជួសជុល និងថែទាំរថយន្ត នៅមជ្ឈមណ្ឌលសេវាកម្មរថយន្ត Mercedes-Benz របស់ក្រុមហ៊ុន RMA Cambodia ។ ការយកចិត្តទុកដាក់ទៅលើគុណភាព និងការច្នៃប្រឌិតរបស់ក្រុមហ៊ុន RMA Cambodia បានធ្វើឱ្យក្រុមហ៊ុននេះមានកេរ្តិ៍ឈ្មោះជាក្រុមហ៊ុនដែលទទួលបានការទុកចិត្តពីសំណាក់ដៃគូនិងអតិថិជនទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងការរក្សានូវឧត្តមភាពនេះ តាមរយៈការវិនិយោគជាបន្តបន្ទាប់លើធនធានមនុស្ស និងបច្ចេកវិទ្យារបស់ខ្លួន។

តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជនដើម្បីស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈម ក្រុមហ៊ុន RMA Cambodia អាចផ្តល់នូវដំណោះស្រាយសមស្រប និងទាន់ពេលវេលា ដែលជាកត្តាជំរុញឱ្យក្រុមហ៊ុនមានការរីកចម្រើន និងភាពជោគជ័យ។

ក្រុមហ៊ុន RMA Cambodia សូមធ្វើការស្វាគមន៍ម្ចាស់រថយន្ត Mercedes-Benz ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាមកទទួលសេវាកម្មត្រួតពិនិត្យ ក៏ដូចជាសេវាកម្មជួសជុលនិងថែទាំរថយន្ត នៅមជ្ឈមណ្ឌលសេវាកម្មរថយន្ត Mercedes-Benz តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន កែងមហាវិថីឧកញ៉ា ហ៊ុន នាង ឬទាក់ទងមកលេខទូរស័ព្ទ 011 726 988 ឬ 078 899 916។

ក្រុមអ្នកបច្ចេកទេសដែលមានបទពិសោធន៍របស់ក្រុមហ៊ុន RMA Cambodia នឹងធានារថយន្តរបស់លោកអ្នកអោយមានដំណើរការយ៉ាងរលូន ប្រកបដោយផាសុខភាពនិងសុវត្ថិភាព។ អំពី ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក (RMA Cambodia Plc.) ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ ក្នុងនាមជាអ្នកផ្ដល់និងចែកចាយផ្តាច់មុខនូវដំណោះស្រាយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ថាមពល, និងដឹកជញ្ជូនសម្រាប់សហគ្រាសពាណិជ្ជកម្ម និងមិនមែនពាណិជ្ជកម្ម។ ទន្ទឹមនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនបានពង្រីកអាជីវកម្មលើវិស័យយានយន្ត, កសិកម្ម, ឧបករណ៍ធុនធ្ងន់, ដំណោះស្រាយឧស្សាហកម្ម, សេវាកម្មហិរញ្ញវត្ថុ, សេវាកម្មជួលរថយន្ត, និងអាជីវកម្មម្ហូបអាហារ។

ក្រុមហ៊ុន RMA CAMBODIA បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូលរថយន្តម៉ាក FORD, JAGUAR LAND ROVER, CHANGAN, កង់បីអ៊ីតាលីម៉ាក PIAGGIO, រថយន្តធុនធ្ងន់ម៉ាក FUSO, គ្រឿងយន្តកសិកម្មម៉ាក JOHN DEERE, គ្រឿងចក្រឧស្សាហកម្មម៉ាក JCB, ឧបករណ៍សម្អាតម៉ាក HAKO, ឧបករណ៍លើកដាក់ទំនិញម៉ាក TCM, ក្រុមហ៊ុន RMAAC ដែលជារោងចក្រដំឡើងរថយន្ត FORD, ក្រុមហ៊ុនជួលរថយន្ត AVR, ក្រុមហ៊ុន COMIN KHMERE ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយផ្នែកវិស្វកម្ម, ក្រុមហ៊ុនចំណីអាហារ EFG ដែលមាន The Pizza Company, Swensen's, Dairy Queen, Krispy Kreme, Bar B Q Plaza, The Coffee Club និងកម្មវិធីបញ្ជាទិញអាហារ Hungry App ។

ដកស្រង់ពី៖Sabay