បណ្តាញសង្គម

ក្ដៅៗ! បទ “មួយថ្ងៃឈឺប៉ុន្មានដង”របស់ត Nakfake ស្ដាប់ហើយពីរោះរណ្ដំចិត្ដ

តារាចម្រៀងប្រុសដែលទទួលបានការគាំទ្រកាន់តែខ្លាំង បន្ទាប់ពីរលាស់ខ្លួនពីតារាចម្រៀងឯករាជ្យ ចូលទៅកាន់ទ្រំ Galaxy Navatra បានបង្ហើរសំនៀងរបស់ខ្លួនជាច្រើនបទក្នុងនាមជាតារាចម្រៀងល្បីមួយរបស់របស់ផលិតកម្មនេះ។

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ Nakfake បានចេញបទចម្រៀងមនោសញ្ចេតនាមួយបទទៀត។ មុនពេលផលិតកម្មGalaxy ចេញបទចម្រៀងនេះនៅលើផេកផ្លូវការរបស់ខ្លួន ម្ចាស់បទ គឺលោក សេង វណ្ណៈ ហៅNakfake ក៏បានប្រកាសដំណឹងនេះដល់អ្នកគាំទ្រដែរ ដោយលោកបានក្លែមពាក្យលេងសើចថា៖ “ឈឺរាល់ថ្ងៃ ផឹករាល់ថ្ងៃ”។

ភ្លាមនោះក៏មានអ្នកគាំទ្រលោកបានចូលLike និងComment ជាច្រើន ហើយអ្នកខ្លះទន្ទឹងរង់ចាំស្ដាប់បទនេះ ឥឡូវនេះបានស្ដាប់ដូចបំណងហើយ។ ភ្ជាប់ជាមួយMV បទ “មួយថ្ងៃឈឺប៉ុន្មានដង” ផលិតកម្មបានសង្ខេបខ្លឹមសារក្នុងបទចម្រៀងយ៉ាងខ្លីថា៖ “រាល់ថ្ងៃស្នេហាពួកយើងគ្មានឡើយភាពផ្អែមល្ហែម តើបងត្រូវទទួលអារម្មណ៍ឈឺចាប់បែបនេះដល់ពេលណាទៀត?”។បទមនោសញ្ចេតនានេះ និពន្ធMelody និងទំនុកច្រៀងដោយ សុន រដ្ឋា និពន្ធបទភ្លេងដោយ ខាន់ ចូវយី និងដឹកនាំសម្តែងដោយ Jonathan៕

 

ដកស្រង់ពី៖ Sabay