បណ្តាញសង្គម

ពុម្ពអក្សររបស់យុវជនខ្មែរថ្មីមួយទៀតដាក់ឱ្យប្រើប្រាស់ជាអន្តរជាតិលើ Google Fonts

ពុម្ពអក្សររបស់ខ្មែរថ្មីមួយទៀតទើបដាក់ឱ្យប្រើប្រាស់ផ្លូវការនៅលើ Google Fonts ជាលក្ខណៈអន្តរជាតិ មានឈ្មោះថា Konkhmer Sleokchher (ស្លឹកឈើ) ដែលផលិតដោយអ្នករចនាពុម្ពអក្សរខ្មែរ មានឈ្មោះថា សួនម៉ៃ សុផានិត។

ពុម្ពអក្សរខ្មែរដែលមានរូបរាង ឆ្អឹង ទ្រនង់ ដូចទៅនឹងស្លឹកឈើ បានរចនាឡើងតាំងពី ឆ្នាំ២០១៥ និងបានស្នើដាក់បញ្ចូលឱ្យប្រើប្រាស់លើ Google Fonts នៅចុងឆ្នាំ២០២២។ គួរបញ្ជាក់ថា ពុម្ពអក្សររបស់ខ្មែរយើងនៅលើ Google Fonts មានដូចជា ពុម្ពអក្សរ Khmer ផលិតដោយលោក ដាញ់ ហុង, ពុម្ពអក្សរ Noto Sans Khmer និង Noto Serif Khmer ផលិតដោយ Google ផ្ទាល់៕ លីងទៅកាន់ពុម្ពអក្សរ Konkhmer Sleokchher លើ Google Fonts អ្នកទាំងអស់គ្នាក៏អាចចូលទៅកាន់ Telegram របស់អ្នករចនាពុម្ពអក្សរខ្មែរ SuonMaysophanithOfficial ឬគេហទំព័រ https://www.suonmaysophanith.com ដើម្បីដឹងពីពុម្ពអក្សរខ្មែរជាច្រើនទៀតរបស់អ្នកផលិត

ដកស្រង់ពី៖Sabay