បណ្តាញសង្គម

CEO របស់​ Honor ទទួលស្គាល់​ចំណុចខ្លាំងមួយ​របស់ Apple ដែល​ធ្វើឱ្យ​គេចង់ប្រើតែ iPhone

ហេតុផលដ៏ធំបំផុតមួយដែលធ្វើឱ្យមនុស្សភាគច្រើនចង់ប្រើប្រាស់តែផលិតផល Apple ពោលគឺ iPhone នោះ គឺដោយសារតែប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុនយក្សអាមេរិកនេះតែម្តង។

ជាការប្រកាសទទួលស្គាល់របស់លោក Zhao Ming នាយកប្រតិបត្តិរបស់ក្រុមហ៊ុនចិន Honor ក្នុងសន្និសីទកាសែតមួយស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍន៍ កាលពីចុងខែមេសាកន្លងទៅ។ យ៉ាងណាមិញ លោកអះអាងថា មែនទែនទៅ គ្រឿងបង្គុំ Hardware របស់ Apple មិនល្អណះណាទេ ហើយសេវាក៏ខ្សោយ ឯថ្មក៏មិនកាន់បានយូរដែរ។ នេះជាអ្វីដែលគេដឹងគ្រប់គ្នាហើយ។

ប៉ុន្តែមូលហេតុដែលមនុស្សនៅតែចង់ប្រើឧបករណ៍ Apple បើទោះបីជាវាមានតម្លៃថ្លៃ ហើយមានបញ្ហាទាំងនេះក៏ដោយ គឺដោយសារតែប្រព័ន្ធ iOS និងប្រព័ន្ធអេកូ របស់ក្រុមហ៊ុននេះ។ លោកទទួលស្គាល់ថា iOS គឺមានឥទ្ធិពល ជឿជាក់បាន និងខ្លាំង ដូច្នេះក្រុមហ៊ុន Honor នឹងព្យាយាមប្រជែងដោយពង្រីកការអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន គឺ MagicOS នាពេលអនាគត។ Honor ក៏នឹងផ្តោតការបង្កើតប្រព័ន្ធអេកូផងដែរ ដោយមិនត្រឹមតែប្រជែងជាមួយ Apple នោះទេ ពោលគឺ Huawei ផងដែរ៕

ដកស្រង់ពី៖Sabay