បណ្តាញសង្គម

ឃើញ​៥​ចំណុច​នេះ​ អ្នក​អាច​ប្ដូរ​លែង​ប្រើ​ iPhone ​ទៅ​ប្រើ​ Android វិញ

ប្រិយមិត្តដែល ប្រើប្រាស់ទូរសព្ទ iPhone ប្រាកដជាយល់ថាមាន តែទូរសព្ទនេះទេ ដែលអាចផ្គាប់ចិត្ត របស់ខ្លួនបាន ហេតុនេះទើបធ្វើ ឲ្យគេមិនចង់ ប្ដូរទៅប្រើទូរសព្ទ Android និងបានមើល រំលងចំណុចល្អ ប្រសើរមួយចំនួនរបស់ Android។

ខាងក្រោមនេះគឺជា ហេតុផលប្រាំយ៉ាង ដែលអាចធ្វើឲ្យ អ្នកប្ដូរពីទូរសព្ទ iOS ទៅប្រើ Android វិញ៖

១. ជម្រើសនៃទូរសព្ទ៖

ក្រុមហ៊ុន Apple ផ្ដល់ជម្រើសទូរសព្ទតែ បីប្រភេទប៉ុណ្ណោះគឺ អេក្រង់ ៤អ៊ីញ (iPhone 5 និង 5s), ៤,៧អ៊ីញ(iPhone 6 និង 6s) និង ៥,៥អ៊ីញ (iPhone 6 Plus និង 6s Plus)។ ប៉ុន្តែជាមួយ ទូរសព្ទ Android វិញអ្នកអាចមានច្រើន ជម្រើសដោយសុទ្ធសឹង តែមានអេក្រង់ធំៗ ដូចជា Galaxy Note 5, Galaxy S6 Edge+, Nexus 6P, Xperia Z5 និង Moto X ជាដើម។

២. រន្ធ USB កម្រិតស្តង់ដារ៖

ក្រុមហ៊ុន Apple នៅតែបន្ត ប្រើប្រាស់រន្ធ USB Lightning នៅលើទូរសព្ទស៊េរី ថ្មីរបស់ខ្លួន ចំណែកឯ Android វិញបានវិវត្ត ទៅកាន់រន្ធ USB Type-C ម្ដងបន្តិចៗនៅលើទូរសព្ទស៊េរីថ្មីមួយចំនួនដូចជា ទូរសព្ទ Nexus របស់ Google ជាដើម។ រន្ធ USB Type-C នេះមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានល្បឿនផ្ទេរ ព្រមទាំងបញ្ចូលថាមពលបានលឿនទៀតផង។ ក្នុងពេលឆាប់ៗខាងមុខទូរសព្ទ Android នឹងបំពាក់រន្ធ USB Type-C គ្រប់ម៉ូដែល ប្រៀបដូចជារន្ធ micro-USB នាពេលបច្ចុប្បន្នដែរ។

៣. គុណភាពថ្មមានភាពប្រសើរជាង៖


មុខងារថ្មីរបស់ ប្រព័ន្ធប្រតិបត្តិការ Android Marshallow ដែលមានឈ្មោះ Doze ជួយឲ្យទូរសព្ទកាន់ថ្ម បានយូរជាងមុន។ នៅពេលដែល ទូរសព្ទអ្នកមិនមាន ដំណើរការឬមិនកម្រើក មួយរយៈពេលនោះ ទូរសព្ទនឹងដំណើរការមុខងារ Doze ឡើង ដោយវានឹង បិទអ៊ីនធឺណិតទូរសព្ទ ព្រមទាំងបិទ កម្មវិធីមួយចំនួនដែល ដំណើរការលើ Background។

៤. កាមេរ៉ាមានភាពប្រសើរជាង៖


ទូរសព្ទ iPhone 6s និង 6s Plus បានបន្ថែមនូវទំហំ កាមេរ៉ាដែលធ្វើឲ្យ ការផ្ដិតយករូបភាព និងវីដេអូបានល្អ ជាងមុនក៏ពិតមែន ប៉ុន្តែនៅចាញ់ទូរសព្ទ Android មួយចំនួននៅ ឡើយនោះទេ។ បើយោងតាមការ ធ្វើតេស្តរបស់វិបសាយ DxOMark បានបង្ហាញថា មានទូរសព្ទ Android មួយចំនួនដែល មានគុណភាពកាមេរ៉ា ល្អជាង iPhone 6s។

៥. អេក្រង់ល្អជាង៖

Apple បានបំពាក់អេក្រង់ Retina-HD ទៅលើទូរសព្ទ ជំនាន់ថ្មីរបស់ខ្លួន តែនៅមិនអាច យកឈ្នះទូរសព្ទ Android មួយចំនួនឡើយ។ ឧទាហរណ៍ដូចជា iPhone 6s Plus មានអេក្រង់ ប្រភេទ Full-HD 1080p ប៉ុន្តែបើប្រៀបជាមួយនឹង Xperia Z5 គឺមានអេក្រង់ ច្បាស់ប្រភេទ Ultra-HD ដល់ទៅ 4K។ 

ដកស្រង់ពី៖ Sabay