បណ្តាញសង្គម

VinFast ត្រៀមដេកភ័យ​ការចូលមកដល់​របស់​ក្រុមហ៊ុន​រថយន្ត​អគ្គិសនីចិន​មួយនេះ

ក្រុមហ៊ុនចិន BYD គ្រោងបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសវៀតណាម ដោយទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំងពីរដ្ឋាភិបាលរបស់ប្រទេសអាស៊ានមួយនេះ។

គម្រោងនេះ ត្រូវបានបង្ហាញក្រោយជំនួបពិភាក្សារវាងលោក Wang Chuanfu ស្ថាបនិក BYD និងឧបនាយករដ្ឋមន្រ្តីវៀតណាម កាលពីសប្តាហ៍មុន។ លោក Wang រំពឹងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌដ៏ពេញចិត្តសម្រាប់ BYD ដើម្បីបំពេញតាមនីតិវិធីនៃការវិនិយោគ។

យ៉ាងណាមិញ វត្តមានរោងចក្ររបស់ BYD នេះ ត្រូវបានគេមើលឃើញថា នឹងបង្កការគំរាមកំហែងដល់ទីផ្សាររថយន្តអគ្គិសនីរបស់ក្រុមហ៊ុនក្នុងស្រុក VinFast ដែលកំពុងទទួលការគាំទ្រពីអតិថិជនក្នុងស្រុក និងទើបតែបានពង្រីកចូលទីផ្សារអាមេរិក។ កាលពីខែមករាកន្លងទៅ មានការផ្សព្វផ្សាយថា ក្រុមហ៊ុន BYD គ្រោងបើករោងចក្រផលិតគ្រឿងបង្គំរថយន្តនៅប្រទេសវៀតណាម ដើម្បីនាំចេញទៅផ្គត់ផ្គង់រោងចក្រដំឡើងរបស់ខ្លួនក្នុងប្រទេសថៃផងដែរ៕

ដកស្រង់ពី៖Sabay