បណ្តាញសង្គម

ធុល មករា របូតតំណែងMister Grand Cambodia 2023 ហើយ ហារមាត់និយាយមូលហេតុមិនរួចទៀត!

តារាម៉ូដែលដែលទើបទទួលបានតំណែង Mister Grand Cambodia ធុល មករា សម្រេចមិនបកស្រាយអ្វីទាំងអស់ ក្រោយពីផលិតកម្មមហាហង្សរបស់លោក អ៊ិន សុភិន ដកតំណែងរបស់ខ្លួនកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

 

នៅថ្ងៃនេះទៀត លោក ធុល មករា នៅតែរក្សាភាពស្ងប់ស្ងាត់ ដោយលោកបញ្ជាក់ថាមិនចង់មានរឿងវែងឆ្ងាយ។តាមរយៈការជជីកសួរពីអ្នកសារព័ត៌មាន Sabay នៅព្រឹកថ្ងៃទី១០ ខែឧសភា នេះ ធុល មករា តាមបណ្ដាញទំនាក់ទំនងសង្គមដោយខ្លីថា៖ “សុំទោសផងបង ខ្ញុំមិនអាចបកស្រាយបាន ដោយសារតែខ្ញុំខ្ជិលវែងឆ្ងាយ បញ្ចប់ត្រឹមនឹងទៅ”។

រហូតមកដល់ពេលនេះមិនទាន់មានការបកស្រាយជាផ្លូវការណាមួយពីតំណាងក្រុមហ៊ុន មហាហង្ស ឬលោក អ៊ិន សុភិន ដែលជាអ្នករៀបចំកម្មវិធី “Mister Grand Cambodia 2023 នៅឡើយទេ។ ប៉ុន្ដែតាមរយៈលិខិតដកតំណែងមួយច្បាប់ដែលត្រូវបានគេចែកចាយលើបណ្ដាញសង្គម ក្រុមហ៊ុនបានលើកមូលហេតុថាមកពីលោក ធុល មករា មិនអាចបំពេញតាមគោលការណ៍របស់ក្រុមហ៊ុនបាន។ក្រោយពីធ្លាយរឿងចម្រូងចម្រាស់រវាងក្រុមហ៊ុន មហាហង្ស និងMister Grand Cambo-dia 2023 ធុល មករា មានអ្នកសិល្បៈ និងអ្នកគាំទ្រលោក ធុល មករា ខ្លះដាក់ការសង្ស័យថាបញ្ហាអាចកើតឡើងដោយសាររឿងលុយកាក់ ព្រោះកន្លងទៅមានបញ្ហាស្រដៀងគ្នានេះបានកើតឡើងចំពោះបេក្ខជនដែលបានប្រឡងជាប់ ឬបានចំណាត់ថ្នាក់ល្អក្នុងកម្មវិធីរបស់លោក អ៊ិន សុភិន ដែរ។ ប៉ុន្ដែចំពោះករណីចុងក្រោយនេះ មិនទាន់មានការបញ្ជាក់ពីលោក អ៊ិន សុភិន នៅឡើយទេ៕

 

ដកស្រង់ពី៖ Sabay